ព្រះរាជ​វត្តមាន​ព្រះ​មហាក្សត្រ​ក្នុង​ព្រះ​រាជពិធី​ប្រោស​ប្រទាន​អគ្គិ​ជ័យ​កីឡា​ជា​មហា​កិត្តិយស​សម្រាប់​គ្រួសារ​កីឡា​អាស៊ាន​

2023/03/22 04:37:35 pm        468

ស៊ីហ្គេម៖ អនុប្រធាន​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី Dato Seri Chaiyapak Siriwat បាន​ប្រាប់ BTV News ថា គ្រួសារ​កីឡា​អាស៊ីអាគ្នេយ៍ ក៏ដូចជា​កីឡា​ជន​ពិការ​អាស៊ីអាគ្នេយ៍ពិតជា​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្ដេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជ​ប្រទាន​ព្រះ​អគ្គិកីឡា ​សម្រាប់​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ នៅ​ប្រាសាទ​អង្គរវត្ត​។​

​លោក​បន្តថា “ពិតជា​មហា​កិត្តិយស​សម្រាប់​កីឡា​អាស៊ីអាគ្នេយ៍ ដែល​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ប្រោស​ព្រះរាជ​ប្រទាន​អគ្គិ​ជ័យ​កីឡា ហើយ​ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ខ្លាំង​ណាស់ ក៏ដូចជា​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​ទាំងមូល​។” ​លោក​បន្ថែម​ថា ​ការប្រកួត​ចំពោះ​មុខ​នេះ ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​នឹង​ធ្វើ​បាន​ល្អ​យ៉ាង​ហោច​ចំណាត់​ថ្នាក់​លេខ​៣ លេខ​៤ រឺ​លេខ​២ ប៉ុន្តែ​នោះ​មិន​សំខាន់​ទេ យើង​ដូចជា​គ្រូ​សារ យើង​ប្រកួត​ក្នុងចំណោម​គ្រួសារ​យើង អត្ត​ព​លិ​ក​កម្ពុជា​ជាច្រើន​ហាត់​នៅ​ក្រៅ​ស្រុក តួយ៉ាង​ដូច​នៅ​ប្រទេស​ថៃ ដូចជា​កីឡា​ហុក​គី ខ្លះ​ទៀត​នៅ​ម៉ាឡេស៊ី និង​ប្រទេស​ផ្សេងៗ​ទៀត​។ ហើយ​សុំ​កោតសរសើរ​ដល់​គណៈកម្មាធិកា​រ​រៀបចំ​ការប្រកួត​ដែល​បានធ្វើ​ការងារ​នេះ​យ៉ាងខ្លាំង​។​

​ឯកឧត្តម ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​បញ្ជាក់​ថា មកដល់ពេលនេះ​ចំនួន​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​មកពី ​១០​ប្រទេស និង​ម្ចាស់ផ្ទះ​កម្ពុជា​មាន​ចំនួន​ជាង ​១០,០០០​នាក់ ហើយ​ការចូលរួម​ប្រកួត​ពី​ប្រតិភូ​កីឡា​គ្រប់​ប្រទេស គ្រប់​ប្រភេទ​កីឡាគឺជា​សញ្ញា​នៃ​កម្លាំង​សាមគ្គីភាព មិត្តភាព និង​សហប្រតិបត្តិ​ការ​ល្អ​ក្នុង​មហា​គ្រួសារ​ចលនា​អូឡាំពិក​តំបន់ និង​ជា​សក្ខីភាព​នៃ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ជោគជ័យ​របស់​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា SEA Games-ASEAN Para Games ​ឆ្នាំ​២០២៣៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        88
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        100
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm