រថយន្ត​ច្រើន​គ្រឿង និង​ផ្លូវ​ត្រូវ​ជន់​លិច​ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

2023/03/22 05:00:17 pm        328

​អាមេរិក៖ វីដេអូ​ថត​ដោយ​យាន​ដ្រូ​ន​ (Drone) ពី​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​បានបង្ហាញ​ឲ្យ​ឃើញ​រថយន្ត​ច្រើន​គ្រឿងត្រូវ​បាន​ជន់​លិច​កាលពី​ថ្ងៃ​អង្គារ ទី​២១ ខែមីនា ដែល​បណ្តាល​មក​ពី​អាកាសធាតុ​រដូវរងា​ដ៏​អាក្រក់​។

រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ភាគខាងត្បូង និង​ភាគ​កណ្តាល ព្រមទាំង​ទីប្រជុំជន​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក ភាគខាងត្បូង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​នៅ​តែ​មាន​ទឹកជំនន់ បណ្តាល​មក​ពី​ព្យុះ​ដែល​បាន​បោកបក់​មក​លើ​ឆ្នេរ​មួយ​លើកៗ​ចាប់​តាំង​ពី​ចុងខែ​ធ្នូ ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​រង​ការវាយប្រហារ​ខ្លាំង​បំផុត ​ដោយ​អាកាសធាតុ​ត្រជាក់​ថ្មី​ចូល​វាយ​លុក​។ ​ការព្រមាន និង​ការណែនាំ​អំពី​ខ្យល់​បក់​ខ្លាំង ត្រូវ​បាន​ប្រកាស​យ៉ាង​ទូលំទូលាយ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ដែល​លាតសន្ធឹង​ពី​ព្រំដែន​ប្រទេស​ម៉ិ​ក​ស៊ិ​កឆ្លងកាត់​ទីក្រុង Los Angeles ទៅកាន់​តំបន់ San Francisco Bay។ ការព្រមាន​អំពី​ព្យុះ​រដូវរងា​បាន​ចូល​ជា​ធរមាន​សម្រាប់​ភ្នំ​ខ្ពស់​ៗ ដែល​អាច​មាន​ការ​ធ្លាក់​ព្រិល​មាន​កម្ពស់​ច្រើន​ហ្វី​ត​។​

​ព្យុះ​កាលពី​ថ្ងៃ​អង្គារ​ត្រូវ​បាន​គេ​រំពឹងថា ​នឹង​រាលដាល​ហួស​ពី​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ឆ្លងកាត់​ភាគ​និរតី និង​ចូល​ទៅក្នុង​អាង​ធំ​ភាគ​កណ្តាល Great Basin និង Rockies នៅ​ល្ងាច​ថ្ងៃ​អង្គារដោយ​នាំមក​ជាមួយ​នូវ​ទឹកភ្លៀង ព្រិល និង​ខ្យល់​បក់​ខ្លាំង​។ ព្យុះ​នេះបាន​ត្រូវ​បានកំណត់​ជា​ព្យុះ​ទី១២ ដែល​បាន​វាយប្រហារ​មកលើ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​សហរដ្ឋអាមេរិកចាប់តាំងពី​ខែធ្នូ ជា​លទ្ធផល​នៃ​ចរន្ត​ខ្យល់​ធំ​នៃ​ចំហាយ​ទឹក​ដ៏​ក្រាស់​មកពី​មហាសមុទ្រ ហើយ​បាន​ប្រមូលផ្តុំ​មកលើ​ដីគោក ក្នុងពេល​មាន​ភ្លៀង និង​ព្រិល​ធ្លាក់​ខ្លាំង​។​ ព្យុះ​នេះ​ត្រូវបាន​ជំរុញ​ដោយ​ព្យុះ​ស៊ីក្លូន​ប៉ាស៊ីហ្វិក ដែល​បក់បោក​ជុំវិញ​ប្រព័ន្ធ​សម្ពាធ​ទាប​ដ៏​ខ្លាំងដោយ​បង្កើត​បរិមាណ​សំណើម​ច្រើន ហើយ​នាំមក​កាន់​ឆ្នេរសមុទ្រ៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm