អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក Imran Khan បង្ហាញខ្លួន​នៅ​តុលាការ​ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ​

2023/03/22 05:50:04 pm        182

ប៉ាគីស្ថាន៖ ​មេដឹកនាំ​គណបក្ស PTI លោក Mussarat Jamshed Cheema បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថានលោក Imran Khan បានបង្ហាញ​ខ្លួន​នៅមុខ​តុលាការ​ជាន់ខ្ពស់​ទីក្រុង Lahore កាលពី​ថ្ងៃ​អង្គារ ទី២១ ខែមីនា ដើម្បី​ស្នើសុំ​ការធានា​នៅក្រៅ​ឃុំ នៅក្នុង​សំណុំរឿង​ថ្មីៗ​ជាច្រើន​ទល់នឹង​រូបលោក​។

វីដេអូ​ដែល​ថត​ដោយសារព័ត៌មាន Reuters បានបង្ហាញ​រថយន្ត​មួយគ្រឿង​ដឹក​លោក Khan មកដល់​តុលា​ការដែល​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​សន្តិសុខ និង​ក្រុម​អ្នកគាំទ្រ​។​ ​អតីត​នាយករដ្ឋមន្ត្រី​រូបនេះក៏បាន​បង្ហាញខ្លួន​នៅមុន​ពេល​សវ​នា​តុលាការ ក្នុង​រឿងក្តី​មួយ​ដែល​លោក​បាន​ប្តឹង​នគរបាល​ចំពោះ​ការ​ឆ្មក់​ចូល​លំនៅឋាន​របស់លោក ដែល​លោក​បាន​និយាយថា បាន​បំពាន​លើដី​ការបស់​តុលា​ការដែល​បាន​ផ្តល់អោយ​លោក ​នូវ​ការធានា​ឲ្យ​នៅក្រៅ​ឃុំ​កាលពី​សប្តាហ៍​មុន​។ តុលាការ​បានអនុញ្ញាត​ឲ្យ​លោក Khan នៅក្រៅ​ឃុំ​រហូតដល់​ថ្ងៃទី​២៧ ខែមីនា​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយបាន​រាយការណ៍​ថា ​សភា​របស់​ប្រទេស​ប៉ា​គី​ស្ថានត្រូវបាន​គេ​រំពឹងថា ​នឹង​ជួបប្រជុំគ្នា​នៅក្នុង​សម័យប្រជុំ​រួម​ពិសេស​មួយ​នៅ​ថ្ងៃ​ពុធ ទី​២២ ខេ​មីនា​នេះ ដើម្បី​ពិភាក្សា​អំពី​ការអនុវត្ត​សិទ្ធិអំណាច​របស់​រដ្ឋ និង​ការ​ជំនះ​ប្រឆាំង​រដ្ឋាភិបាល​ដែល​បានអូសបន្លាយ​ពេល​រប​ស់លោក Khan។

អតីត​កីឡាករគ្រី​គីតលោក​ Khan ធ្លាប់ជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ២០១៨ រហូតដល់​ឆ្នាំ២០២២ នៅពេលដែល​លោក​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​នៅក្នុង​ការបោះឆ្នោត​សភា​។ ចាប់តាំងពី​ពេលនោះ​មក លោក​បាននឹងកំពុង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ថ្មី និង​បានធ្វើ​បាតុកម្ម​នៅ​ទូទាំងប្រទេស ដើម្បី​ដាក់​សម្ពាធ​លើ​ករណី​របស់លោក​។ ក្រុម​អ្នកគាំទ្រ​របស់លោកបាន​ប៉ះទង្គិច​ ជាមួយ​នគរបាល​ជាច្រើនលើកក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ខណៈ​អាជ្ញាធរ​ព្យាយាម​បង្ខំ​លោក​ឱ្យ​បង្ហាញខ្លួន​នៅក្នុង​តុលាការ​ ពាក់ព័ន្ធ​នឹង​ករណីផ្សេងៗ​ប្រឆាំងនឹង​រូបលោក​។ នាយករដ្ឋមន្ត្រីលោក Shehbaz Sharif បាន​ច្រានចោល​ការទាមទារ​រប​ស់លោក Khan សម្រាប់​ការបោះឆ្នោត​ថ្មីដោយ​និយាយថា ការបោះ​ឆ្នោត​នឹង​ធ្វើឡើង​តាម​ការគ្រោងទុក​នៅ​ចុង​ឆ្នាំនេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        7
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm