វ័យ ៧៥ឆ្នាំ​ទៅហើយ Roy Hodgson ត្រលប់មក​ដឹកនាំ Crystal Palace ដល់​ចប់​រដូវ​កាល​

2023/03/22 06:08:03 pm        84

​បាល់ទាត់៖ ​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Roy Hodgson ត្រូវបានតែងតាំង​ឱ្យ​ដឹកនាំ​ក្រុមបាល់ទាត់ Crystal Palace រហូតដល់​ចប់​រដូវ​កាល​នេះ​។ ​​អ្នកចាត់ការ​វ័យ​ចំណាស់​ដល់​ទៅ ៧៥ឆ្នាំ​រូបនេះបានមក​ជំនួស​តំណែង​លោក Patrick Vieira ដែល​ទើបតែ​ត្រូវបាន​ដកតំណែង ហើយ Patrick Vieira នេះ​ក៏​ជា​អ្នក​ជំនួស​តំណែង​លោក Roy Hodgson ដែរ​កាលពី​ខែកក្កដា​ ឆ្នាំ២០២១​។

​​ការងារ​ចុងក្រោយ​បំផុត​របស់លោក Roy Hodgson គឺ​ដឹកនាំ​ក្រុម Watford ពី​ខែមករា​ដល់​ខែឧសភា ២០២២ ហើយ​បាន​ចាកចេញ​ក្រោយ Watford ធ្លាក់​ពី English Premier League ហើយ​លោក​ធ្លាប់បាន​និយាយថា លោក​មិន​ធ្លាប់​គិតថា​នឹង​ទទួលបាន​ការងារ​បន្ទា​ប់​ឡើយ​នៅ​ក្របខណ្ឌ​កំពូល​។ ​​Crystal Palace បច្ចុប្បន្នកំពុង​ឈរ​លេខ ១២ ក្នុង​តារាង​នៅ Premier League មាន ២៧ពិន្ទុ​ដាច់​តំបន់​គ្រោះថ្នាក់​តែ ៣ពិន្ទុ​ប៉ុណ្ណោះ​។ ​​មុន​ឈានដល់​ការបញ្ចប់​តំណែង​លោក Patrick Vieira នោះ Crystal Palace មិនដែល​ស្គាល់​ពាក្យ​ថា​ឈ្នះ​ឡើយ ១២ប្រកួត​ចុងក្រោយ​។ ​ការងារ​ដំបូង​របស់លោក Roy Hodgson ក្នុងការ​ត្រលប់​​មកកាន់ Crystal Palace ថ្មី​នេះ​គឺ​នៅ​ថ្ងៃទី១ ខែមេសា​ទទួលភ្ញៀវ Leicester City៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        109
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm