ខ្សែការពារ​ជប៉ុន​វ័យ ៣៩​ឆ្នាំ Hasebe បន្ត​កិច្ចសន្យា​នៅ​ជាមួយ Frankfurt មួយ​រដូវ​កាល​ទៀត​

2023/03/22 06:39:03 pm        158

​បាល់ទាត់៖ ​ខ្សែការពារ​វ័យ ៣៩ឆ្នាំ​ជប៉ុន Makoto Hasebe ទទួលបាន​កិច្ចសន្យា​ថ្មី​មួយ​រដូវ​កាល​ទៀត​ជាមួយ​ក្លិប​អាល្លឺម៉ង់ Eintracht Frankfurt​។​

​​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ជប៉ុនដែល​នៅ​ជាមួយ​ក្លិប​អាល្លឺម៉ង់​មួយ​នេះ​រយៈពេល ៩ឆ្នាំ​មកហើយ​នោះទទួលបាន​ជោគជ័យ​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​នេះ​ជាមួយ Frankfurt ដែល​រួមមាន​ឈ្នះ​ជើងឯក Europa League ឆ្នាំមុន និង German Cup នៅ​ឆ្នាំ២០១៨​។​ ​​រដូវ​កាល​នេះ Frankfurt ក៏មាន​មុខ​នៅ​ក្របខណ្ឌ​កំពូល UEFA Champions League ផងដែរ​តែ​ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​ក្រោម​ស្នាដៃ Napoli​។​

​Makoto Hasebe ដែល​ធ្លាប់​ឈ្នះ​ជើងឯក Bundesliga ម្តង​ជាមួយ Wolfsburg នោះបង្ហាញខ្លួន​បាន ១៦ប្រកួត​គ្រប់​ក្របខណ្ឌ​រដូវ​កាល​នេះ និង​សរុប​រួម ២៧៩ប្រកួត​។ ​​ជាមួយនឹង​កិច្ចសន្យា​ថ្មី​ដែល​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ២០២៤ នោះ Makoto Hasebe ក៏មាន​កិច្ចសន្យា​មួយទៀត​ដែល​នឹង​រក្សា​រូបគេ​នៅ​ជាមួយ Frankfurt ដល់​ឆ្នាំ២០២៧ ធ្វើជា​គ្រូបង្វឹក​វិញ​នៅពេល​បញ្ចប់​អាជីព​កីឡាករ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm