វីដេអូ​បង្ហាញ​ពី​នគរបាល​ចោមរោម​សង្កត់​បុរស​ស្បែក​ខ្មៅ​អាមេរិក Irvo Otieno មុនពេល​ស្លាប់​ក្នុងការ​ឃុំខ្លួន

2023/03/22 07:02:43 pm        217

​អាមេរិក៖ ក្រុម​រដ្ឋអាជ្ញា​នៅក្នុង​រដ្ឋ Virginia សហរដ្ឋអាមេរិក បាន​បញ្ចេញ​វីដេអូ​ដែល​បង្ហាញ​ពី​ពេល​វេលា​ចុងក្រោយ​របស់​អ្នកជំងឺ​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ឃុំខ្លួន​ក្នុង​មន្ទីរពេទ្យ​វិកល​ចរិត​។ ឃ្លី​ប​វីដេអូបង្ហាញ​ថា លោក Irvo Otieno ត្រូវ​បាន​ផ្ដួល​លើ​កម្រាល​ឥដ្ឋ​ដោយ​នគរបាល និង​បុគ្គលិក​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​៦​មីនា ខណៈ​បញ្ជូន​រូបគេ​ពី​ពន្ធនាគារ​ទៅ​មន្ទីរពេទ្យ​វិកល​ចរិត​។

​សមត្ថកិច្ច​ចំនួន ​៧​នាក់ និង​បុគ្គលិក​ពេទ្យ​ ៣​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​កម្រិត​២​ ក្នុង​ករណី​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​រូប​នេះ​។ ​គណៈវិនិច្ឆ័យ​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ថា ​មនុស្ស ​១០​នាក់​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ករណី​នេះ​។ ​រដ្ឋអាជ្ញា​លោកស្រី Ann Cabell Baskervill បាន​បញ្ចេញ​រូបភាព​វីដេអូ​នៃ​ឧបទ្ទវ​ហេតុនេះ​កាលពី​ថ្ងៃ​អង្គារ​។ រូបភាព​នេះ​ត្រូវ​បាន​យក​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​មន្ទីរពេទ្យ Central State Hospital ក្នុង​ទីក្រុង Petersburg, រដ្ឋ Virginia​។ សេចក្ដីប្រកាស​ព័ត៌មាន​របស់​នគរបាល​បាន​និយាយ​ថា ជនរងគ្រោះ​លោក Otieno ត្រូវ​បាន​ចាប់ខ្លួន​ដំបូង​កាលពី​ថ្ងៃទី​៣ ​ខែមីនា ដោយ​សង្ស័យ​ថា​អាច​ជា​ជន​លួច​ចូល​គាស់​ផ្ទះ​។

​រូបគេ​ត្រូវ​បាន​ដាក់​ក្រោម​បញ្ជា​ឃុំខ្លួន​គ្រាអាសន្ន ដែល​បាន​ត្រូវ​ប្រើប្រាស់​នៅ​ពេល​ជឿ​ថា ​បុគ្គល​ម្នាក់​អាច​បង្ក​បញ្ហា​ដាក់​ខ្លួនឯង ឬ​អ្នកដទៃ​ដោយសារតែ​ជំងឺ​ផ្លូវចិត្ត​។ ​ឃ្លី​ប​វីដេអូ​គ្មាន​សំឡេង បង្ហាញ​ពី​បុរស​ស្បែក​ខ្មៅ​វ័យ​ ២៨ឆ្នាំ​លោក Otieno ដែល​បាន​ភៀសខ្លួន​ទៅ​កាន់​សហរដ្ឋអាមេរិក​ពី​ប្រទេស​កេ​ន​យ៉ា នៅ​ពេល​គេ​មាន​អាយុ​ ៤​ឆ្នាំ​ត្រូវ​បាន​អូស​ចូល​បន្ទប់​ការិយាល័យ ទាំង​ដៃ និង​ជើង​ត្រូវ​បាន​មន្ត្រី​មួយ​ចំនួន​ដាក់​ខ្នោះ ហើយ​បុគ្គលិក​ពេទ្យ​មួយ​ចំនួន​ដើរ​តាម​ពីក្រោយ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        799
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        442
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm