ការយករូបភាពព្រះមហាក្សត្រផ្សព្វផ្សាយព័ត៌មានមិនពិតជាចេតនា​មួលបង្កាច់​ មិនមែនសិទ្ធិបញ្ចេញ​មតិទេ

2023/03/22 07:41:15 pm        305

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសសន៍ថា ការយករូបភាព ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ​ទៅផ្សព្វផ្សាយព័ត៌មានមិនពិត គឺមិនមែន​ជាសិទ្ធិបញ្ចេញមតិទេ​ ប៉ុន្ដែជាការមួលបង្កាច់ដោយចេតនា ​ដោយមានចរិតបំផ្លិតបំផ្លាញ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងកិត្តិយសនាយករដ្ឋមន្រ្ដី ដែលករណីនេះ គឺមិនអាចអត់ឱនជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ​ ក្នុងឱកាស អញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ​៤.៧០៥ នាក់ ​នាព្រឹកថ្ងៃទី២២ ខែមីនា ​ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត ​និងពិព័រណ៍កោះពេជ្រ។

សម្ដេចតេជោ បញ្ជាក់ថា ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ​និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ​និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ​នៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គឺបាន​ប្រព្រឹត្តិទៅបានល្អខ្លាំងណាស់​ ដោយមានការ​ហែហម​ដោយ​នាយករដ្ឋមន្រ្ដី និងអ្នកមុខអ្នកការ​គ្រប់ជាន់ថ្នាក់ជាច្រើនរូប។

សម្ដេចតេជោ បញ្ជាក់ថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួនយុវជន២នាក់ កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ​បន្ទាប់ពីពួកគេបានយករូបភាព ​អង្គព្រះមហាក្សត្រ ទៅ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​លើបណ្ដាញសង្គមហ្វេសប៊ុក ​ដោយមានចេតនាដ៏អាក្រក់ ​ប្រមាថព្រះសេស្ដាព្រះមហាក្សត្រ និងកិត្តិយស នាយករដ្ឋមន្រ្ដីនៃកម្ពុជា​ ខណៈយុវជនឈ្មោះ​ យឹម ស៊ីណន ​និងឈ្មោះ ហ៊ុន កុសល នេះជាអតីតសកម្មជនក្រុមប្រឆាំង ដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងបទល្មើសនាពេលកន្លងមកផងដែរ។

ក្នុងឱកាសនេះសម្ដេចតេជោ ​ហ៊ុន សែន ​ក៏បានបញ្ជាឱ្យទូរទស្សន៍​ទាំង​អស់​ចាក់ឡើងវិញទាំងនូវ​ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ​និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍​ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ​និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ​ឆ្នាំ២០២៣ នៅ​ប្រាសាទអង្គរវត្តផងដែរ ​ដើម្បីឱ្យមហាជនបានទស្សនាឃើញច្បាស់ថែមទៀតចំពោះពិធីនេះ៕

អត្ថបទ៖ វ៉ន ដារ៉ា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm