ការវាយប្រហារពីក្រុមប្រឆាំងមកឯកឧត្ដម ហ៊ុន ម៉ាណែត ធ្វើឱ្យបេក្ខភាពនាយករដ្ឋមន្រ្ដី ស្គាល់ក្ដៅត្រជាក់ពីពេលនេះ

2023/03/22 07:57:36 pm        205

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្ដល់​វេទិកាឱ្យក្រុមប្រឆាំង​ដែលចង់វាយប្រហារមកលើ ​ឯកឧត្ដម ហ៊ុន ម៉ាណែត ដែលរឿងនេះ​បាន​បំពេញបំណង​សម្ដេចចង់ឱ្យឯកឧត្ដម ហ៊ុន ម៉ាណែត ស្គាល់ក្ដៅ ត្រជាក់ និង​មិន​ទន់ជ្រាយ​សម្រប​សម្រួល​ចុះហត្ថលេខាលើកលែងទោស ​ដល់ក្រុមប្រឆាំងទាំងនោះ​ មុនពេលក្លាយជា​នាយករដ្ឋមន្រ្ដី​នាពេលអនាគត។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ក្នុងឱកាស​អញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​ប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់​ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ​នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដល់អ្នកវិភាគមួយចំនួនពាក់ព័ន្ធការឡើងផ្កាយ៤ របស់​ឯកឧត្តម ហ៊ុន ម៉ាណែតថា សម្ដេចមិនហៅអស់លោកអ្នកវិភាគទាំងនោះជា «ល្ងង់ទេ» សម្តេចសូម​ហៅថា «ជាបណ្ឌិតខ្វះការយល់ដឹង» ​ពាក់ព័ន្ធនឹង​ឋានន្តរស័ក្តិ​របស់​កងទ័ពនេះ។

សម្ដេចតេជោ ហ៊ុន សែន ​បានរម្លឹក​ទៅកាន់ក្រុមប្រឆាំងថា នៅចាំប្រសាសន៍​សម្ដេចធ្លាប់​បាន​លើកឡើងទេថា «មានសត្រូវដ៏ខ្លាំង ប្រសើជាងមិត្តដែលខ្សោយ និងល្ងង់» ដូច្នេះរឿងវាយ​ប្រហារមកលើឯកឧត្ដម ហ៊ុន ម៉ាណែត​ ពួកអ្នកឯងបានជួយសម្ដេច ដើម្បីពង្រឹងសមត្ថភាព​របស់​ឯកឧត្ដម ហ៊ុន ម៉ាណែត ​ហើយថ្ងៃក្រោយឯកឧត្ដម ហ៊ុន ម៉ាណែត និងមិនទន់ជ្រាយ​លើកដៃ​ចុះហត្ថលេខា​ លើកលែងទោស​ដល់ពួកអ្នកទាំងនោះ។

សម្ដេចតេជោ ​ក៏បានប្រកាសដល់ក្រុមបរទេសកុំយកបញ្ហាសុខសន្ដិភាព​របស់កម្ពុជា​មកលេងសើច កុំយក​ជីវិតមនុស្សមកលេងសើច​ ពីព្រោះបើមាន​បញ្ហាណា​មួយប្រជាពលរដ្ឋកម្ពុជា​ជាអ្នក​រង​គ្រោះ​ ចំណែកបរទេសរត់ទៅ​ប្រទេសគេវិញអស់ ដូច្នេះទើបសម្ដេចត្រូវតែប្រកាសរក្សា​សន្ដិភាព​របស់​កម្ពុជាឱ្យបានទោះក្នុងតម្លៃណាក៏ដោយ៕ អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm