សម្ដេចតេជោ៖ កម្ពុជាមានតុល្យភាពអំណាចល្អណាស់ នាយករដ្ឋមន្ត្រីមិនអាចរំលាយសភាបានទេ

2023/03/22 08:59:31 pm        487

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រដ្ឋសភា នៃប្រទេសនេះ មិនអាចត្រូវបានរំលាយដោយនាយករដ្ឋមន្ត្រីនោះឡើយ ដែលចំណុចនេះ ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ដែលចែងច្បាស់ថា ​សភាចាស់រលាយពេលណាសភាថ្មី ​ចូលកាន់កាប់អសនៈ ។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី២២ ខែមីនា នេះ បានថ្លែងថា សភា កម្ពុជា មាន​លក្ខណៈ សម្បត្តិល្អប្រសើរ លើតុល្យភាពអំណាច ​និងការការពារនិរន្តរភាពរដ្ឋ ដោយមិនទុកឱកាស​ឱ្យនាយករដ្ឋមន្ត្រី រំលាយមុនអាណត្តិនោះទេ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញ មាត្រា ៧៨ បានចែងថា នីតិកាលរបស់រដ្ឋ សភា មានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង ។​ រដ្ឋសភា មិនអាច ​ត្រូវបានរំលាយមុនផុតអាណត្ដិបានឡើយ លើកលែងតែក្នុងករណី ដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរ ដង ក្នុងរយៈ១២ខែ ។ ក្នុងករណីនេះ ព្រះមហាក្សត្រ ត្រូវរំលាយរដ្ឋសភា ក្រោយពី​ព្រះអង្គទ្រង់ ​បានទទួលការស្នើពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធាន​រដ្ឋសភា ។ ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី ​នឹងប្រព្រឹត្តទៅក្នុងរយៈពេល៦០ថ្ងៃយ៉ាងយូរ ចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក ។ ក្នុងរយៈ កាលនេះ រាជរដ្ឋាភិបាល មានតែភារកិច្ចដឹកនាំ​ការងារ​ប្រចាំថ្ងៃតែប៉ុណ្ណោះ ។ ក្នុងពេលមានសង្គ្រាម រឺក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាច​ធ្វើការ​បោះឆ្នោតកើត រដ្ឋសភា អាចប្រកាសបន្តនីតិកាល ​របស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរ​របស់ព្រះមហាក្សត្រ ។ ​ការប្រកាសបន្តនីតិកាល​ របស់រដ្ឋសភា ត្រូវសម្រច​ដោយ​មតិយល់​ព្រម​ពីរភាគបី​យ៉ាងតិច​ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។

សម្ដេចតេជោ ​បានថ្លែងបញ្ជាក់ដូច្នេះ បន្ទាប់ពីមានការលើកឡើងពីសំណាក់ក្រុមវិភាគមួយចំនួន ដែល​សម្ដេច បានហៅថាជា ល្ងង់ទូ ថាហេតុអ្វីបានសម្ដេចតេជោ មិនរំលាយរដ្ឋសភា ដោយសារ​ព្រោះតែចង់ក្រាញអំណាច ឬយ៉ាងណា ​ហើយដែលការវិភាគដោយ​មិន​យល់​ពីរដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រកម្ពុជា នេះបានកើតឡើង ​បន្ទាប់ពី​នាយក​រដ្ឋ​មន្ត្រីថៃ ​បាន​ប្រកាស​រំលាយសភា កាលពីថ្ងៃទី២០ ​ខែមីនានេះ ​ដើម្បីរៀបចំការបោះឆ្នោត ៕អត្ថបទ៖ យន់ វ៉ាន់


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        23
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        130
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm