ក្រុមហ៊ុន TikTok និយាយថា​ ពុំ​ដែល​ចែករំលែក​ទិន្នន័យ​អាមេរិក​ជាមួយ​រដ្ឋាភិបាល​ចិន​នោះទេ

2023/03/22 09:41:10 pm        317

​ចិន៖ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន TikTok លោក Shou Zi Chew នឹង​ប្រាប់​សមាជិកសភា​អំពី​ App ​ចែករំលែក​វីដេអូ​កម្សាន្ត​ខ្លីៗ​គ្រប់គ្រង​ដោយ​ចិន ដែលមាន​អ្នក​ចូល​ប្រើប្រាស់​ពលរដ្ឋ​អាមេរិក​ជាង ១៥០​លាន​នាក់​ថា​ មិន​ធ្លាប់​ចែក​រំលែក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​អាមេរិកជាមួយ​រដ្ឋាភិបាល​ចិន​នោះ​ទេ ក្នុង​ពេល​មានការ​កើន​ឡើង​ការព្រួយបារម្ភ​អំពី​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​។

លោក Chew នឹង​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន TikTok ពុំដែល​បាន​ចែករំលែក ឬ​ទទួលបាន​សំណើ​ឱ្យ​ចែករំលែក​ទិន្នន័យ​អ្នកប្រើប្រាស់​អាមេរិកជាមួយ​រដ្ឋាភិបាល​ចិន​នោះទេ ​ស្របពេល​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ផ្នែក​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​។ ក្រុមហ៊ុន TikTok ក៏​នឹងមិន​ទទួលយក​សំណើ​បែបនេះ​ដែរ ប្រសិនបើ​គេ​ធ្លាប់​មានការ​ស្នើឡើង​នោះ​។ លោក​បាន​និយាយថា ក្រុមហ៊ុនមេ​របស់ TikTok គឺ​ក្រុមហ៊ុន ByteDance ពុំមែន​ជា​កម្មសិទ្ធិ ឬ​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ឬ​អង្គភាព​រដ្ឋ​ណាមួយ​ឡើយ​។ លោក Chew នឹង​និយាយ​ទៅកាន់​គណៈកម្មាធិការ​នេះ​ថា លោក​សូមបញ្ជាក់​រឿងនេះ​ឱ្យ​ច្បាស់លាស់​ថា ក្រុមហ៊ុន ByteDance ពុំមែន​ជា​ភ្នាក់ងារ​របស់​ប្រទេស​ចិន ឬ​ប្រទេស​ណាមួយ​ផ្សេងទៀត​នោះទេ​។

អ្នក​រិះគន់​ក្រុមហ៊ុន TikTok បារម្ភ​ថា ​ទិន្នន័យ​អ្នកប្រើប្រាស់​របស់​សហរ​ដ្ឋ​អាមេរិក អាច​បញ្ជូន​ទៅកាន់​រដ្ឋា​ភិ​បាល​ចិនតាមរយៈ​កម្មវិធី​នេះ ហើយ​បាន​ជំរុញឱ្យមាន​ការអំពាវនាវ​កាន់តែ​ច្រើនឡើង​ ដើម្បី​ហាមឃាត់​កម្មវិធី​ដោយ​សមា​ជិក​សភា​សហរ​ដ្ឋ​អាមេរិក​។ កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន ​TikTok បាន​និយាយថា ​រដ្ឋបាលរបស់លោក Biden បានទាម​ទារ​ឱ្យ​ម្ចាស់​ជា​ជន​ជាតិចិន​របស់ខ្លួន​លក់​ភាគហ៊ុន​របស់​ពួកគេ​នៅក្នុង​កម្មវិធី​នោះ បើ​ពុំនោះ​ទេវា​អាច​ប្រឈម​នឹង​ការដាក់​បម្រាម​របស់​ស​ហ​រដ្ឋ​អាមេរិក​។ ក្រុមហ៊ុន TikTok បាន​និយាយថា ​ក្រុមហ៊ុន​បាន​ចំណាយ​ប្រា​ក់ជាង ១.៥ពាន់​លាន​ដុល្លារ លើ​អ្វីដែល​ក្រុមហ៊ុន​ហៅថា​ ជា​កិច្ចខិតខំ​ផ្នែក​សុវត្ថិភាព​ទិន្នន័យ​យ៉ាង​ហ្មត់ចត់​ក្រោម​ឈ្មោះ «Project Texas» ។ លោក Chew និយាយថា ​នៅពេលដែល​ដំណើរការ​នេះ​ត្រូវបាន​បញ្ចប់ ទិន្នន័យ​របស់​សហរ​ដ្ឋ​អាមេរិក​ដែល​ត្រូវបាន​ការពារ​ទាំងអស់ ​នឹង​ស្ថិតនៅក្រោម​ការការពារ​របស់​ច្បាប់​សហរដ្ឋអាមេរិក និង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​សន្តិសុខ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm