កម្ពុជា ប្រារព្ធទិវារបេងពិភពលោក ២៤មីនា ២០២៣ ក្រោមប្រធានបទ«មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន»

2023/03/22 10:11:54 pm        282

កណ្ដាល ៖ កម្ពុជា​ប្រារព្ធ​ទិវា​របេង​ពិភពលោក ២៤មីនា ២០២៣ ក្រោម​ប្រធានបទ«មែនហើយ! យើង​អាច​បញ្ចប់​ជំងឺ​របេង​បាន» រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់សិន រួម​សហការជាមួយ អង្គការសម្ព័ន្ធ​ខ្មែរ​ប្រយុទ្ធ​និងជំងឺអេដស៍ និងគម្រោងខំមីត, នៅវត្តសាលាអណ្តែត ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ។

​ទិវារបេងពិភពលោក ឋិតក្រោមវត្តមានលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សុខាភិបាល ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​មាន​ចូល​រួម​ពី​សំណាក់​លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងWHO ប្រចាំ​កម្ពុជា, បណ្ឌិត ចន អ៊ៀរ ប្រធានការិយាល័យ​សុខភាពសាធារណៈ និងអប់រំ នៃទីភ្នាក់ងារ USAID ប្រចាំកម្ពុជា, ឯកឧត្តម ជូស្ទីន វ៉ាយយ៉ាត ឯកអគ្គរដ្ឋទូតអូស្រ្តាលី​ប្រចាំកម្ពុជា។

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការប្រចាំការ បានថ្លែង​សាររបស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ក្នុងទិវារបេងពិភពលោក ២០២៣ ថាការ​រៀបចំ​ប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណង​បន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការ​លើក​កម្ពស់​សុខភាព របស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយក​ចិត្តទុក​ដាក់​ក្នុង​ការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់​បងប្អូនប្រជាពលរដ្ឋ​ឱ្យបានយល់អំពីទំហំនៃបញ្ហា និង​ផលវិបាកនៃជំងឺរបេងសំដៅចូលរួមចំណែក លើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំង​លើក​កម្ពស់​តម្លៃ និងសេចក្ដីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល និងសូមសម្ដែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដោយ​ព្រះរាជាណាចក្រកម្ពុជាយើងបានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការ​ប្រយុទ្ធនិង​ជំងឺ​របេង​ក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពី២០ឆ្នាំមុន ប្រទេសកម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​មានអត្រា អ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេល​យ៉ាងខ្លី​កម្ពុជា​បាន​ក្លាយ​ជាប្រទេសគំរូមួយសម្រាប់ ពិភពលោកចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និង​ប្រកប​ដោយ​ប្រសិទ្ធភាព។ លទ្ធផលដ៏គាប់ប្រសើរនេះ បានកើតចេញ​ពីកិច្ចខិតខំប្រឹងប្រែង​រួមគ្នា​របស់​ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេង តាមយុទ្ធសាស្ត្រដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរ នៅទូទាំងប្រទេស។

​ក្នុងនាមអង្គការសុខភាពពិភពលោក លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន សូមរំលឹកឡើង​វិញនូវ​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន ក្នុងការបន្តការគាំទ្ររបស់យើងចំពោះក្រសួងសុខាភិបាល និងសហការ​ជាមួយ​ដៃគូ ដើម្បីអនុម័ត និងប្រើប្រាស់​ការព្យាបាលជំងឺរបេង ដោយឱសថរយៈពេលខ្លី ឧបករណ៍វិនិច្ឆ័យ​រោគរបេង ដ៏មានប្រសិទ្ធភាព យុទ្ធសាស្រ្តដែល​ផ្អែកលើភស្តុតាងនានា និងពង្រីកការអន្តរាគមន៍​ប្រកប​ដោយភាពច្នៃប្រឌិត បន្ថែមទៀតដើម្បីរក​ឲ្យឃើញករណី​ជំងឺរបេងកាន់តែច្រើន និង​ខិតខំ​ប្រឹងប្រែងទ្វេដង ដើម្បីបញ្ចប់ជំងឺរបេង។

ជាចុងក្រោយប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ​បានឲ្យដឹងថា ការធ្វើបច្ចុប្បន្នភាពនៃបន្ទុកជំងឺរបេងនៅកម្ពុជា គឺជាអាទិភាព​ដ៏​សំខាន់​សម្រាប់កម្មវិធីជាតិកំចាត់ រោគរបេង។ យើងសូមថ្លែងអំណរគុណសម្រាប់ការគាំទ្ររបស់ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងដៃគូ​បច្ចេកទេស​ផ្សេងទៀត​រួមមាន វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងរបស់ប្រទេសជប៉ុន អង្គការ​សុខភាព​ពិភពលោក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សម្រាបការរួមចំណែក​ដឹកនាំការធ្វើអង្កេតអត្រា​ប្រេវ៉ាឡង់​ជំងឺរបេងនេះ៕ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm