ក្រសួងអប់រំ កំពុងអនុវត្តយុទ្ធនាការជំរុញមនុស្សគ្រប់វ័យទទួលបានការអប់រំពេញមួយជីវិត

2023/03/22 10:24:01 pm        824

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាកំពុងអនុវត្តយុទ្ធនាការជាច្រើន​ជំរុញ​គ្រប់វ័យ​ទទួលបាន​បំណិនជីវិត ​និងការអប់រំពេញមួយជីវិត ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ចំណេះដឹង និង​ជំនាញការងារនានា។

ក្នុងពិធីប្រគល់ពានរង្វាន់ការអប់រំពេញមួយជីវិត​ ប្រចាំសកលវិទ្យាល័យភូមិន្ទភ្នំពេញ ​នៅថ្ងៃទី២២ ខែមីនានេះ ​ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន ​និងកីឡា​ បានថ្លែងថា បច្ចុប្បន្ន​ក្រសួងអប់រំកំពុងអនុវត្តយុទ្ធនាការជាច្រើនជំរុញគ្រប់វ័យ​ទទួល​បាន​បំណិនជីវិត និង​ការអប់រំពេញ​មួយជីវិត ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាពចំណេះដឹង ​និងជំនាញការងារនានា។

ឯកឧត្តម បន្តថា តាមរយៈការអនុវត្តយុទ្ធនាការ​ប្រឡង​ប្រណាំង​សំណេរ​តែង​សេចក្តី ដែល​រៀបចំ​ដោយដេប៉ាតឺម៉ង​ការអប់រំពេញមួយជីវិត​ នៃ​សកលវិទ្យាល័យភូមិន្ទភ្នំពេញ ទាក់ទាញ​មហាជន​ចូលរួមមានកើនឡើង ​ជាពិសេសក្នុងចំណោមសិស្សមក​ពីបណ្តាសាលារៀន​ជាង ១០០វិទ្យាល័យ និងបានកើនរហូតដល់១៤ខេត្តរាជធានីចូលរួម ក្នុងនោះ ក៏មានមនុស្សវ័យចាស់​ចូលរួមផងដែរ។

សិស្សជាប់​ជយលាភី​លេខ១​ សំណេរតែងសេចក្តីទូទាំង​ប្រទេស​ បានថ្លែងថា ​ការប្រឡង​សំណេរ​តែង​សេចក្តីនេះ ​គឺបានធ្វើឲ្យគេទទួល​បាន​បទពិសោធន៍ ​ចំណេះដឹងបំណិន​ជីវិតក្រៅ​កម្មវិធី​សិក្សា​របស់សាលារៀនជាច្រើន​ និងបានធ្វើឲ្យគេយល់ដឹងពីការវិវត្តការរីកចំរើន​ជាច្រើនរបស់កម្ពុជា ក្រោមម្លប់សន្តិភាពបច្ចុប្បន្ន។

ពិធីប្រគល់ពានរង្វាន់ការអប់រំពេញមួយជីវិត​ ប្រចាំសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏មានរៀបចំ​ព្រឹត្តិការណ៍តាំងពិព័រណ៍​ការងារ អមដោយមានការជ្រើសរើសបុគ្គលិក ពី​តាមបណ្តាស្ថាប័ន​ក្រុមហ៊ុនជាង២០ ​និងផ្តល់ឱកាសការងារជាង ១០០០កន្លែងផងដែរ៕ អត្ថបទស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm