ការ​ជម្លៀស​មនុស្ស​ចាស់ និង​ជន​មាន​ពិការភាព​ធ្វើឡើង​នៅ​ខ្សែត្រៀម​មុខ​ក្នុង​ទីក្រុង Chasiv Yar ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន

2023/03/22 10:42:33 pm        458

​អ៊ុយក្រែន៖ ស្នូរ​គ្រាប់កាំភ្លើង​ធំ​បាន​បន្លឺ​ឡើង​ចេញពី​ខ្សែត្រៀម​មុខ​នៅ​ទីក្រុង Chasiv Yar ភាគ​ខាង​លិច​ទីក្រុង Bakhmut របស់​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ Kalynivka ចាប់ផ្តើម​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។

​នៅ​ចន្លោះ​ប្លុក​អគារ​នៅ​ទីក្រុង Chasiv Yar ប្រជាពលរដ្ឋ​ចាស់ៗ​បាន​តម្រង់​ជួរ​ទទួល​ទឹក និង​ចំណី​អាហារ​ដែល​ផ្តល់​ជូន​ដោយ​ក្រុម​សេវាកម្ម​សង្គ្រោះ​បន្ទាន់​រដ្ឋ។ ​ក្រុម​មន្ត្រី​សេវាកម្ម​សង្គ្រោះ​បន្ទាន់​រដ្ឋ​បាន​ដើរ​គោះទ្វារ​តាម​ផ្ទះ ដើម្បី​សុំ​ឲ្យ​មនុស្ស​ចាស់ និង​មនុស្ស​មាន​ពិការភាព​នៅ​ទីក្រុង Chasiv Yar និង​ភូមិ​ក្បែរ​ៗ​នោះ​ឲ្យ​ត្រៀមខ្លួន​ជម្លៀស​ចេញពី​ទីក្រុង​ ដែល​ស្ថិតនៅ​ចម្ងាយ ១៧​គីឡូម៉ែត្រ​ពី​ទីក្រុង​សមរភូមិ​មុខ Bakhmut ​មួយ​នេះ។ រដ្ឋបាល​យោធា​ទីក្រុង Chasiv Yar និយាយថា ការ​ជម្លៀស​កុមារ​ចេញពី​ទីក្រុង​បាន​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ។

​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​មួយ​រូប​របស់​អ៊ុយ​ក្រែ​ន​និយាយថា កងកម្លាំង​ពួក​យើង​បាន​ព្យាយាម​រុញច្រាន​ការ​រុល​ចូល​របស់​រុស្ស៊ី​ទៅ​កណ្តាល​ទីក្រុង Bakhmut ប៉ុន្តែ​ស្ថានភាព​នៅ​ក្នុង និង​ជុំវិញ​ទីក្រុង​នៅតែ​តាន​តឹង​ដដែល។ សូម​បញ្ជាក់​ថា សង្គ្រាម​រយៈពេល​ជាច្រើន​ខែ​ដណ្ដើម​គ្រប់គ្រង​ទីក្រុង Bakhmut ស្ថិត​ក្នុងចំណោម​ការ​បង្ហូរ​ឈាម​ខ្លាំងក្លា​បំផុត ​នៃ​សង្គ្រាម​រយៈពេល​ជិត ១៣​ខែ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm