ក្រុមវិនិយោគិនអាមេរិក ស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា

2023/03/23 05:58:56 pm        388

ភ្នំពេញ៖ គណៈប្រតិភូវិនិយោគិនសហរដ្ឋអាម៉េរិក ដឹកនាំដោយ ឯកឧត្តម ហួត គីមឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក បានកំពុងស្វែងយល់ពីពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ។

ក្នុងជំនួបជាមួយឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ​នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈប្រតិភូរបស់លោកនាឱកាសនេះ គឺដើម្បីអោយ​គណៈប្រតិភូលោកបានស្វែងយល់បន្ថែមពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ ​គណៈប្រតិភូសហរដ្ឋអាម៉េរិក​ ក៏បានសរសើរពីកិត្យានុភាពកម្ពុជា ពិសេស​ផលិតផលកសិកម្ម ដូចជា ផលិតផលអង្ករកម្ពុជា ​ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល៥ឆ្នាំជាប់គ្នា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះ​គណៈប្រតិភូវិនិយោគិន​សហរដ្ឋអាម៉េរិក ​និងបាន​សម្តែងនូវ​សុទិដ្ឋិនិយម​ចំពោះ​ទំហំ​ពាណិជ្ជកម្មរវាងកម្ពុជា និង​សហរដ្ឋ​អាម៉េរិក​ ដែលមានការកើនឡើងគួរអោយកត់សម្គាល់ ​បើទោះជាមានវិបត្តិកូវីតយ៉ាងណាក៏ដោយ។

បន្ថែមពីនេះ ​ឯកឧត្តមរដ្ឋលេខាធិការ ​ក៏បានលើកទឹកចិត្តខ្ពស់ចំពោះក្រុមហ៊ុនសហរដ្ឋអាម៉េរិក​ដែល​មានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ​ក៏ដូចជាការសហការវិនិយោគជាមួយដៃគូក្នុង​ស្រុកផងដែរ ​ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច​កម្ពុជា។

ជាងនេះទៅទៀត ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីស្ថានភាពបរិយាកាសវិនិយោគ​ដ៏ល្អរបស់កម្ពុជា ​ក៏ដូចជានីតិវិធីផ្សេងៗក្នុងការស្នើសុំបង្កើតក្រុមហ៊ុន​ រោងចក្រ ធនាគារ និង​លើកទឹកចិត្តខ្ពស់ចំពោះការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា​ដែលមានតម្រូវការខ្ពស់ និង​ទីផ្សារល្អ។

នៅកិច្ចបញ្ចប់គណៈប្រតិភូវិនិយោគិនសហរដ្ឋអាម៉េរិក ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមរដ្ឋលេខាធិការ ​ពិសេសក្រសួងពាណិជ្ជកម្ម ​ដែលតែងតែ​យកចិត្តទុកដាក់ និង​ផ្ដល់កិច្ច​សហប្រតិបត្តិការដល់គណៈប្រតិភូរបស់លោកនៅកម្ពុជាគ្រប់ពេលវេលា៕អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        94
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm