សង្រ្កាន្តតាមវិទ្យាល័យ បំផុសការលេងល្បែងប្រជាប្រិយ ដើម្បីអភិរក្សថែរក្សា សម្បត្តិវប្បធម៌របស់ខ្មែរ

2023/03/23 09:32:59 pm        622

ភ្នំពេញ៖ សិស្សានុសិស្សតាមសាលារៀន បច្ចុប្បន្ននេះ បានចាប់ផ្ដើមលេងល្បែងប្រជាប្រិយ យ៉ាង​សប្បាយរីករាយ មុននឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចូលមកដល់។

ទន្ទឹមនឹងការលេងល្បែងប្រជាប្រិយ​ ពួកគេជាយុវជន ​ក៏មានការហាត់សម នូវទម្រង់​សិល្បៈផ្សេង​សម្រាប់សម្ដែងក្នុងព្រឹត្តិការណ៍សង្រ្កាន្ត​ នៅក្នុងវិទ្យាល័យរបស់ខ្លួនផងដែរ។

វិទ្យាល័យជាស៊ីមសាមគ្គី នឹងរៀបចំសង្រ្កាន្តនៅថ្ងៃ២ និងថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ខាងមុខ ក្រោមប្រធានបទ “សង្រ្កាន្តយុវជនដើម្បីវប្បធម៌ ។ មុននឹងកម្មវិធីសង្រ្កាន្តចូលមកដល់ សម្រាប់​សិស្សនៅវិទ្យាល័យ ជាស៊ីមសាមគ្គី ​ក៏បានបន្តតុបតែងលម្អសោភណ្ឌភាពសាលារបស់ខ្លួន ជា​ពិសេសគឺនាំគ្នាលេងល្បែងប្រជាប្រិយរបស់ខ្មែរ ​យ៉ាងសប្បាយរីករាយ។

ទន្ទឹមនឹងការលេងល្បែងប្រជាប្រិយទាំងនេះ ពួកគេជាយុវជន ​ក៏បាននាំគ្នាហ្វឹកហាត់នូវ ការរាំទម្រង់​សិល្បៈខ្មែរ ជាច្រើនដើម្បីសម្ដែងក្នុងព្រឹត្តិការណ៍សង្រ្កាន្តរបស់ខ្លួន ​ក្នុងគោលដៅសំខាន់អភិរក្ស និង​បង្ហាញឱ្យយុវជនបានស្វែងយល់ យកចិត្តទុកដាក់លើអ្វីដែលជាកេរមរតករបស់ខ្មែរ។​ លើសពីនេះ គឺនឹងមានការអញ្ជើញ ព្រឹទ្ធាចារ្យសិល្បៈករ គង់ ណៃ ចូលរួមផងដែរ​។ នេះជាការលើកឡើងរបស់ យុវជន ម៉ៃ សំណាង ជាប្រធានក្រុមការងាររៀបចំសង្រ្កាន្តនៅវិទ្យាល័យជាស៊ីមសាមគ្គី​។

យុវជនប្រធានក្រុមការងារ បញ្ជាក់ថា ​សម្រាប់ចំណុចពិសេសមួយទៀត គឺក្រុមយុវជននៃវិទ្យាល័យ​ជាស៊ីម សាមគ្គី ​បានយកគុនល្បុកតោ បូក​បញ្ចូល​ជាមួយក្បាច់រាំ ​ម៉ាឌីហ្សុន ​បង្កើតជាក្បាច់រាំថ្មី គួរឱ្យ​ចាប់អារម្មណ៍​សម្រាប់បង្ហាញក្នុងព្រឹត្តិការណ៍​សង្រ្កាន្តរបស់ខ្លួនផងដែរ។

យុវជន ជាសិស្សដែលបានចូលរួមរៀបចំ ​និងលេងកំសាន្តល្បែងប្រជាប្រិយរៀងរាល់ថ្ងៃមកនេះ ពេញចិត្ត ​នៅពេលដែលសិស្សនាំគ្នាមកលេងល្បែង​ប្រជាប្រិយបែបនេះ ​និង​មានភាព​ចាំបាច់​ក្នុងការ​ការពារ អភិរក្សថែរក្សា ​សម្បត្តិវប្បធម៌របស់ខ្មែរ​។

ថ្មីៗនេះក្រសួងអប់រំ ​យុវជន និងកីឡា​ ក៏បានចេញសេចក្ដីជូនដំណឹង ដោយលើកទឹកចិត្ត​ឱ្យគ្រប់​គ្រឹះស្ថានសិក្សាទាំងរដ្ឋ ​និងឯកជន​ បង្កបរិយាកាសឱ្យសិស្សលេងកំសាន្តល្បែង​ប្រជាប្រិយ​របស់​ខ្មែរផងដែរ​ ក្នុងកំឡុងពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។​ ក្រសួងបានហាមប្រាម​ជាដាច់ខាត ក្នុង​ការលេងម្សៅ រឺជះទឹក​ ដែលពុំមែនជារបស់ខ្មែរ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm