ពិធីបុណ្យទក្ខិណានុប្បទាន ដារពិស្តា ខួប១០០ថ្ងៃ លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា

2023/03/23 03:11:49 pm        646

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម តាន់ បញ្ញាវុធ ត្រូវជាស្វាមី លោកស្រី កូវ សុវណ្ណារិទ្ធ ព្រមទាំងបុត្រ ត្រូវជាកូន និងចៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ ត្រូវជាបង និងក្មួយ ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ លោកស្រី ប៊ុន សាមលេន និងលោក គីម ទូច ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់បាន​ប្រារព្ធ​ពិធីបុណ្យទក្ខិណានុប្បទាន ដារពិស្តា ខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ លោកជំទាវមហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានធ្វើកិរិយាលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ គម្រប់១០០ថ្ងៃ នៅភូមិគ្រឹៈលេខ៦៦ ផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងថ្ងៃទី២ នៃពិធីបុណ្យខួបគម្រប់១០០ថ្ងៃ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញបូជាទៀនធូបផ្កាភ្ញីទឹកអប់ប្រេងម៉្សៅ ថ្វាយព្រះពុទ្ធរូប ដើម្បីសុំសេចក្តី​សុខសេចក្តីចំរើន ដើម្បីជាកិច្ចនៃការប្រារព្ធពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ដើម្បីឧទ្ទិសមហាកុសល​ជូនដល់វិញ្ញាណក្ខន្ធ លោកជំទាវ មហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ ដោយរោគាពាធ។

នៅក្នុងពិធីតាមបែបសាសនានេះដែរ សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ សម្តេចព្រះវ័នរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ សម្តេចព្រះឧត្តមវង្សា មួង រ៉ា ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះធម្មលិខិត សម្តេចព្រះឧត្តមបញ្ញា សម្តេចព្រះឧត្តមចរិយា សម្តេចព្រះឧត្តមមុនី សម្តេចព្រះពុទ្ធជ័យមុនី ព្រះរាជាគណៈ៩អង្គ ចម្រើននូវ​ព្រះសត្តប្បករណាភិធម្ម ដារបង្សុកូល វេរភត្តាហារ ថ្វាយនិងប្រគេនសម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ៩អង្គ និងនិមន្តព្រះរាជាគណៈ មន្រ្តីសង្ឃ ចំនួន ៦៧អង្គ គោចរបិណ្ឌបាត្រ ក្នុងពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ដើម្បីឧទ្ទិសនូវមហាកុសលដ៏ខ្ពង់ខ្ពស់នេះ ជូនចំពោះបដិសន្ធិវិញ្ញាណ លោកជំទាវ មហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅប៊ុន សាមហ៊ឹង ទទួលនូវមហាកុសលដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម តាន់ បញ្ញាវុធ ត្រូវជាស្វាមី លោកស្រី កូវ សុវណ្ណារិទ្ធ ព្រមទាំងបុត្រ ត្រូវជាកូន និងចៅ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ ត្រូវជាបង និងក្មួយ ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ លោកស្រី ប៊ុន សាមលេន និងលោក គីម ទូច ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ សូមដួងវិញ្ញាណក្ខន្ធលោកជំទាវ មហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា៕







អត្ថបទដែលទាក់ទង

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បន្តធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពីវិធីសាស្រ្តនៃការគិតពិចារណា “សម្ភារៈនិយមវិចារវិទ្យាបែបវិទ្យាសាស្រ្ត”
2025/05/13 08:04:54 pm        1
រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ផ្លូវនៅតាមជនបទ ដើម្បីជីវភាពរស់នៅរបស់ប្រជាជន
2025/05/13 07:35:22 pm        1
នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report Company វាយតម្លៃខ្ពស់ ចំពោះការបន្តថែរក្សាបាននូវសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំនៅកម្ពុជា
2025/05/13 06:25:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិននិយាយថា បញ្ហាថ្នាំហ្វេនតានីលអាមេរិក គឺជាទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន

2025/05/13 08:58:07 pm
​សាលារៀននៅតាមទីក្រុងព្រំដែនប្រទេសឥណ្ឌា និងប៉ាគីស្ថាន ចាប់ផ្តើមបើកឡើងវិញ ក្រោយមានបទឈប់បាញ់
2025/05/13 08:57:18 pm
​ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាសម្លាប់មនុស្សយ៉ាងហោច ៤៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
2025/05/13 08:26:56 pm
​វិមានក្រឹមឡាំង បដិសេធន៍ពុំនិយាយពីជំនួបសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននៅទួរគី
2025/05/13 08:24:26 pm
​ប៉ាគីស្ថាន និយាយថា ទាហាន និងជនស៊ីវិល ៥១នាក់របស់ខ្លួន ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចជាមួយឥណ្ឌា
2025/05/13 08:21:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/13 12:51:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/12 02:13:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/13 09:01:41 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am