កម្ពុជា-ដូមីនីក ចុះហត្ថលេខាស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ

2023/03/23 03:43:30 pm        297

ភ្នំពេញ៖ នៅថ្ងៃនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ​ក្រសួងការ​បរទេស កុំមិនវែលដូមីនីក បានអញ្ជើញចុះហហត្ថលេខាស្តីពី ​ការលើកលែងទិដ្ឋាការ​សម្រាប់​អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ បានទទួលស្វាគមន៍ការអញ្ជើញបំពេញទស្សនកិច្ចរបស់ ​ឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) ​រដ្ឋមន្ត្រីការបរទេស​ ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសកុំមិនវែលដូមីនីក​ នៅកម្ពុជា រយៈពេល៣ថ្ងៃ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

មុនពិធីចុះហត្ថលេខាចាប់ផ្តើម ឯកឧត្តម អ៊ុច បូររិទ្ធ បានជួបពិភាក្សាការងារជាមួយ​រដ្ឋមន្រ្តីការ​បរទេស កុំមិនវែលដូមីនីក ​ដោយសម្តែងការស្វាគមន៍ ​និងរីករាយចំពោះដំណើរទស្សនកិច្ច​នាពេលនេះ។

ឯកឧត្តម អ៊ុច បូររិទ្ធ ថ្លែងថា កម្ពុជា ​ជាប្រទេសតូចមួយ ​ដែលទទួលបានសុខ​សន្តិភាពពេញលេញ​ក្នុងរយៈពេលជាង២ទស្សវត្សន៍ចុងក្រោយ​ ប៉ុន្តែកម្ពុជា​ បានឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ​និងដ៏លំបាកក្នុងដំណើរស្វែករកសន្តិភាពនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ក្រោម​ព្រះរាជវត្តមានរបស់ព្រះបាទ ​សម្តេច ព្រះបរមរតនកោដ្ឋ ​និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

លើសពីនេះ ​ភាគីទាំងពីរ ​បានពិភាក្សាគ្នាលើវិស័យផ្សេងៗ ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិផងដែរ។

បន្ទាប់ពីជំនួបពិភាក្សា ភាគីទាំងពីរ ​បានអញ្ជើញចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការការ​ទូតនោះ​ស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លង​ដែនការទូត និងផ្លូវការ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ​ ឯកឧត្ដម ​រដ្ឋមន្រ្តីការបរទេសកុំមិនវែលដូមីនីក នឹង​បន្ត​អញ្ជើញចូលជួប​សម្តែងការគួរសមជាមួយ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕អត្ថបទ៖ ឧត្តម

អត្ថបទដែលទាក់ទង

ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី«ទស្សនវិជ្ជានយោបាយរដ្ឋបាលច្បាប់»
2024/04/23 12:48:59 pm        1
សម្ដេចធិបតី៖ កម្ពុជាបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩
2024/04/23 12:17:50 pm        1
យុវជនជាច្រើនបានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈអាហារូបករណ៍រាជរដ្ឋាភិបាល ដំណាក់កាលទី២
2024/04/23 12:06:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញអង្គការសហប្រជាជាតិ ព្រមានពីហានិភ័យសុខភាពផ្លូវចិត្តសម្រាប់ពលរដ្ឋហ្កាហ្សា

2024/04/23 12:49:57 pm
​ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី«ទស្សនវិជ្ជានយោបាយរដ្ឋបាលច្បាប់»
2024/04/23 12:48:59 pm
​ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ធ្លាក់លើជំរំជនភៀសខ្លួនប៉ាឡេស្ទីននៅ Rafah
2024/04/23 12:44:30 pm
​ហៃទី ជំរុញឲ្យមានសកម្មភាពពីអន្តរជាតិបន្ទាន់ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍
2024/04/23 12:41:41 pm
​ប៉ាគីស្ថាន និងអ៊ីរ៉ង់ ប្ដេជ្ញាពង្រឹងទំនាក់ទំនង និងបង្កើនពាណិជ្ជកម្ម បន្ទាប់ពីការវាយប្រហារតាមអាកាស
2024/04/23 12:39:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/23 03:26:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/20 12:02:45 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/22 08:33:09 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am