អាម៉េរិកចោទប្រទេសដទៃថា រំលោភសិទ្ធិមនុស្ស តែបិទបាំងការបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសខ្លួន

2023/03/23 11:25:52 pm        422

ភ្នំពេញ៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចំអកឲ្យក្រសួងការបរទេសអាម៉េរិក ដែលបានចេញរបាយការណ៍ស្តីពីសិទ្ធិមនុស្សដល់ប្រទេសដទៃ រួមទាំងកម្ពុជាផង ខណៈប្រទេស អាម៉េរិកខ្លួនឯង មានការរើសអើងជាតិសាសន៍ ការបាញ់សម្លាប់ទ្រង់ទ្រាយធំ អំពើឃោរ ឃៅរបស់នគរបាល និងការរំលោភបំពានក្នុងពន្ធនាគារជាដើម តែបែរជាប្រទេសដែលអួតថា ជាបិតាប្រជាធិបតេយ្យនេះមិនបានបញ្ចេញរបាយការណ៍ទៅវិញ។

សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញ​នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងថា ក្រសួងការបទេសកម្ពុជា​ពិតជាមាន​ការខកចិត្តចំពោះ«របាយការណ៍ក្រសួងការបរទេសអាម៉េរិក ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២២» ដែលមានលក្ខណៈរើសអើង លម្អៀង និងពុំផ្អែកលើការពិត ក្រោមហេតុផលនយោបាយ។

សេចក្តីថ្លែងការណ៍ដដែលបានសង្កត់ធ្ងន់ថា«របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិកស្តីពីស្ថានភាពសិទ្ធិមនុស្សនៅបណ្តាប្រទេសផ្សេងៗរួមទាំងកម្ពុជាផង លាតត្រដាងយ៉ាងជាក់ស្តែង​អំពីស្តង់ដាពីរ នៅក្នុងការអនុវត្តរបស់ខ្លួន ជាពិសេសពុំបានចេញផ្សាយរបាយការណ៍ស្តីពី សិទ្ធិមនុស្សរបស់ សហរដ្ឋអាម៉េរិកខ្លួនឯងនោះឡើយ»។

ប្រភពដដែលបានលើកឡើងទៀតថា សហរដ្ឋអាម៉េរិកដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យតាម​បែប​របស់​ខ្លួន​ជាងពីររយឆ្នាំមកហើយ នៅតែជួបប្រទះបញ្ហារំលោភបំពានសិទ្ធិមនុស្សជាច្រើន ជារៀងរាល់ថ្ងៃដែលក្នុងចំណោមបញ្ហាប្រឈមធំៗរួមមានដូចជា«ការរើសអើងជាតិសាសន៍ ឧក្រិដ្ឋកម្មស្អប់ខ្ពើមពូជសាសន៍ ការបាញ់សម្លាប់ទ្រង់ទ្រាយធំ អំពើឃោរឃៅរបស់នគរបាល ការរំលោភបំពានក្នុងពន្ធនាគារ អត្រាមរណភាពរាប់លាននាក់ដោយសារជំងឺរាតត្បាត ការកាត់ទោសប្រហារជីវិត និងការរិតត្បិតសិទ្ធិរំលូតកូនជាដើម»។

ក្រសួងការបរទេសកម្ពុជា ក៏បានចំអកឲ្យសហរដ្ឋអាម៉េរិកដែរថា របាយការណ៍ដែលខ្លួន​ឯង​បានចេញនេះគឺ ជាការចងក្រងជ្រើសរើសតែមួយជ្រុង នៃព្រឹត្តិការណ៍ដែលផ្អែកលើការ​បោះពុម្ពផ្សាយ ពុំមានការផ្ទៀងផ្ទាត់ព័ត៌មានត្រឹមត្រូវរបស់អង្គការ​ក្រៅរដ្ឋាភិបាលដែល​បានទទួលលុយពីប្រទេសខ្លួននោះឡើយ ។

ការអះអាងថា មាន«ប្រភពអាចទុកចិត្តបាន»ដែលគុណវុឌ្ឍិរបស់ប្រភពទាំងនោះគួរឲ្យសង្ស័យ ពុំធ្វើឲ្យរបាយការណ៍ខាងលើ ជឿទុកចិត្តបាននោះទេ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាដដែលបានលើកឡើងទៀតថា របាយការណ៍​ដែលអាម៉េរិកបានចេញនោះ គឺបានបិទភ្នែក ធ្វើមើលមិនឃើញនូវវោហារសាស្រ្តដ៏គ្រោះថ្នាក់ និងជ្រុលនិយ មរបស់ក្រុមប្រឆាំងមួយចំនួន ​ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថនិង​បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ ដោយគ្មានការរើសអើង ញុះញង់ឲ្យមានអំពើហិង្សា និងការស្អប់ខ្ពើម​ជាតិសាសន៍ ព្រមទាំងអំពាវនាវឲ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដែលទង្វើទាំង​អស់នេះត្រូវបានថ្កោលទោសយ៉ាងធ្ងន់ ​ធ្ងរនៅក្នុងបណ្តាប្រទេសលោកខាងលិច។ ឧទាហរណ៍មួយដែលបង្ហាញយ៉ាងច្បាស់អំពីស្តង់ដារពីរគឺ អាជ្ញាធរអាម៉េរិក​បានចាត់វិធាន​ការតាមផ្លូវច្បាប់ ​ចំពោះបុគ្គលជាង ១០០០នាក់ ​ដែលត្រូវបានចោទ​ប្រកាន់ថា បានជាប់ពាក់ព័ន្ធ​នឹងការបះបោរនៅវិមានសភាអាម៉េរិកនោះ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        484
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        629

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm