កម្ពុជាស្នើអាម៉េរិក គួរយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់ឯកឧត្តម Antonio Guterres ប្រមុខ UN

2023/03/24 12:40:26 am        35

ភ្នំពេញ ៖ អាម៉េរិកគួរយកចិត្តទុកដាក់ពិចារណាការចំពោះអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម Antonio Guterres ដែលហាម«មិនឱ្យប្រើប្រាស់សិទ្ធិមនុស្សធ្វើជាអាវុធ ជាមួយនឹងស្តង់ដាពីរឡើយ»។ នេះបើតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិប ត្តិការអន្តរជាតិ ស្ដីពី«របាយការណ៍លាតត្រដាងអំពីស្តង់ដាពីរ នៅក្នុងការអនុវត្តរបស់សហរដ្ឋអាម៉េរិក» ចេញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

ប្រភពដដែលបានឱ្យដឹងដែរថា បើពិនិត្យមើលប្រវត្តិសាស្ត្ររបស់អាម៉េរិកវិញ តើយើងអាចសន្និដ្ឋានដោយស្មោះថា ប្រជាធិបតេយ្យរបស់អាម៉េរិក ក្នុងរយៈពេល ៣០ឆ្នាំដំបូងរបស់ខ្លួន បានសម្រេចនូវស មិទ្ធិផលច្រើន ដូចប្រជាធិបតេយ្យ​នៅកម្ពុជាដែរឬទេ? យើងមានមន្ទិលច្រើនអំពីបញ្ហានេះ។

ប្រភពដដែលបន្តថា ដោយពុំគិតពីហេតុផលនយោបាយនៅពីក្រោយរបាយការណ៍ដែលចេញដោយ អាម៉េរិក របៀបវារៈរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស នៅតែបន្តស្ថិតនៅ​យ៉ាងរឹងមាំដូចមុនដដែល។ ក្នុងនាមជាប្រទេសដែលធ្លាប់រងគ្រោះដោយសង្រ្គាមជាងពីរទ សវត្សរ៍ អំពើប្រល័យពូជ​សាសន៍ និងការហ៊ុមព័ទ្ធដោយអយុត្តិធម៌ កម្ពុជានៅបន្តផ្តល់អាទិភាពយ៉ាងខ្លាំ ងចំពោះសន្តិភាពដែល​រកបានយ៉ាង​លំបាក ហើយកម្ពុជានៅបន្តបេ្តជ្ញាចិត្តឥតងាករេក្នុងដំណើរមិនត្រ លប់ថយក្រោយ ក្នុងការបន្តពង្រឹង​លទ្ធិប្រជាធិបតេយ្យវ័យក្មេងរបស់ខ្លួន។

ការចោទប្រកាន់ថា ការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនាកន្លងទៅ«មានកំហុសធ្ងន់ធ្ងរ»គឺមិនអាចច្រានចោលនូវ​ការពិត​ដែលអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជាង ៧៥.០០០ នាក់ និងភ្នាក់ងារគណបក្សជិត ៨០.០០០ នាក់ បានចូលរួមសង្កេតការណ៍ដោយផ្ទាល់នៅមូលដ្ឋាន និងចាត់ទុកថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ គ្មានអំពើហិង្សា តម្លាភាព និងប្រជាធិបតេយ្យ។ ប្រ ទេសស្វីស បានចាត់ទុកលទ្ធផលបោះឆ្នោតនេះថា ជា«ការវិលត្រឡប់មួយផ្នែកទៅកាន់ពហុបក្ស»។ ការលាបពណ៌ថា «គណបក្សចំនួន ១៦ ក្នុងចំណោម​គណបក្សចំនួន១៩ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ជាអាយ៉ង់របស់គណបក្សប្រជាជ នកម្ពុជា» គឺបានរំលោភយ៉ាងធ្ងន់ធ្ងរនូវសិទ្ធិ​នយោបាយ ប្រសិន​បើមិនមែន​ជាការប្រមាថទាំងស្រុងចំ ពោះគណបក្សទាំងនោះ។ ជម្រើស និងសំឡេងរបស់គណបក្សទាំងនោះ ត្រូវតែគោរព​ជាដាច់ខាត​សេរីភាពនៃការបញ្ចេញមតិ នៅតែរស់រវើក និងប្រកបដោយថាមវន្ត។ ការជ្រៀតចូលក្នុងកម្រិតខ្ពស់នូវអ៊ិនធឺណិតចល័តនៅកម្ពុជា បានផ្ដល់លទ្ធភាពជូនប្រជាពលរដ្ឋសាមញ្ញ ទទួលបានដោយគ្មានការរឹត ត្បិតនូវព័ត៌មានពីគ្រប់ប្រភពយ៉ាងទូលំទូលាយ រួមទាំងប្រភពរិះគន់រដ្ឋាភិបាល ក៏ដូចជា ការដាក់ពាក្យបណ្តឹងតវ៉ាតាមរយៈប្រព័ន្ធសង្គម ដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំកំពូលតែម្តង។ សំឡេងរបស់ប្រជាព លរដ្ឋក៏ត្រូវបានបន្លឺបន្ថែមទៀត តាមរយៈវត្តមានដ៏រឹងមាំនៃបណ្តាញសារព័ត៌មានបែបឌីជីថល និងប្រ ពៃណីប្រមាណជិត ២.០០០ អង្គភាព។ រាជរដ្ឋាភិបាលបន្តស្វាគមន៍ការប្រមូលផ្តុំស្របច្បាប់ និងទទួលស្គាល់ចំពោះមតិរិះគន់ប្រកបដោយភាពស្មោះត្រង់ ពីបណ្ដាភាគីផ្សេងៗ។

សេចក្ដីថ្លែងការណ៍ដដែលបានរម្លឹកឱ្យដឹងថា រាល់ការចោទប្រកាន់ទាំងអស់ត្រូវបានធ្វើឡើងដោយ

សារមានការ​បំពាន​លើច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌ ដោយពុំជាប់ពាក់ព័ន្ធនឹងនយោបាយទេ។ ចុងចោទទទួលបានសិទ្ធិពេលលេញចូលរួមក្នុងសវនាការ ក៏ដូចជាសិទ្ធិការពារតាមផ្លូវច្បាប់ផងដែរ។ ការចូលរួមជាមួយគណបក្សនយោបាយមួយ ឬការអះអាងថា ជា«អ្នកការពារសិទ្ធិមនុស្ស» ពុំមានឥទ្ធិពលអ្វីទាល់តែសោះ នៅពេលប្រព្រឹត្តល្មើសច្បាប់។ ឧក្រិដ្ឋកម្ម គឺជាឧក្រិដ្ឋកម្ម ហើយគេមិនអាចប្រើប្រាស់ទង្វើ ជាឧក្រិដ្ឋកម្មនោះ ថាមានភាពត្រឹមត្រូវសម្រាប់បុព្វហេតុដទៃនោះទេ៕

ដោយ៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        236

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm