លោក Medvedev៖ ការព្យាយាមណាមួយក្នុងការចាប់ខ្លួនលោក Putinស្មើនឹងការប្រកាសសង្រ្គាមជាមួយរុស្ស៊ី

2023/03/24 12:44:27 am        395

អន្ដរជាតិ៖ លោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្តរបស់លោក Vladimir Putin និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការព្យាយាមណាមួយក្នុងការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ក្រោយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនប្រមុខវិមានក្រឹមឡាំងរូបនេះ គឺស្មើនឹងការប្រកាសសង្រ្គាមជាមួយរុស្ស៊ី ។  

គួរឲ្យដឹងថា ICC បានចេញដីការចាប់ខ្លួនលោក Putinកាលពីថ្ងៃសុក្រ ដោយចោទរូបលោកពីបទឧក្រិដ្ឋកម្មសង្រ្គាមពីបទបាននិរទេសកុមាររាប់ពាន់នាក់ចេញពីអ៊ុយក្រែន ។ ពួកគេនិយាយថា មានមូលដ្ឋានសមហេតុផលជឿថាលោក Putin ទទួលខុសត្រូវចំពោះឧក្រិដ្ឋសង្រ្គាម ។  

លោក Medvedev ដែលជាអតីតប្រធានាធិបតីរុស្ស៊ី និយាយប្រាប់សារព័ត៌មានរុស្ស៊ីថា ICC ដែលប្រទេសជាច្រើនរួមទាំងរុស្ស៊ី ចិន និងសហរដ្ឋអាមេរិកពុំទទួលស្គាល់នោះ គឺជាតុលាការច្បាប់មួយដែលពុំធ្លាប់ធ្វើរឿងសំខាន់នោះទេ ។ 

លោក Medvedev ដែលមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានអំណាចរបស់រុស្ស៊ី និយាយថា សាកល្បងគិតមើល ស្ថានភាពបែបនេះ ពុំធ្លាប់ដែលមានទេ ប៉ុន្តែបើមានវិញ ប្រមុខរដ្ឋនុយក្លេអ៊ែរធ្វើដំណើរទៅកាន់ដែនដីមួយដូចជាទៅអាល្លឺម៉ង់ ហើយត្រូវបានគេចាប់ខ្លួន ។  លោកបន្តថា តើនឹងមានអ្វីកើតឡើង? វានឹងក្លាយជាការប្រកាសសង្រ្គាមជាមួយសហព័ន្ធរុស្ស៊ី ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        25
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        20
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm