នាវាចម្បាំង​សហរដ្ឋអាមេរិក ​ចូលរួម​សមយុទ្ធ​យោធា​នៅ​កូរ៉េខាងត្បូង ខណៈ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល

2023/03/23 06:21:29 pm        278

​អន្ដរជាតិ៖ លោក Tony Chavez គឺជា​មេបញ្ជាការ​កងទ័ពជើងទឹក​មួយរូប​របស់​សហរ​ដ្ឋ​អាមេរិក និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នាវាចម្បាំង Makin Island របស់​អាមេរិក ជា​ផ្នែក​មួយ​ក្នុង​ផែនការ​របស់​ទីក្រុង​វ៉ា​ស៊ី​ង​តោន​ក្នុង​ការពារ​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង និង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ស្របពេល​ដែល​ភាព​តាន​កើនឡើង ក្រោយ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល។

​នាវាចម្បាំង​មួយគ្រឿង​នេះ បានធ្វើ​ដំណើរ​ទៅដល់​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​ទីក្រុង​កំពង់ផែ​ភាគ​អាគ្នេយ៍ Busan ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទទី២០ ខែមីនា​កន្លងទៅ នៅ​ជិត​ទីក្រុង Pohang ស្ថិត​តាម​តំបន់ឆ្នេរ​ភាគ​ខាងកើត​កូរ៉េខាងត្បូង ដែលជា​សមយុទ្ធ​យោធា​រយៈពេល ២​សប្តាហ៍​រហូតដល់​ថ្ងៃទី ៣ ខែមេសា។

​យោធា​កូរ៉េខាងត្បូង និយាយថា កងទ័ពជើងទឹក និង​កងកម្លាំង​ម៉ា​រី​ន​ប្រហែល ១២.០០០​នាក់ មកពី​ប្រទេស​ទាំង ២ ត្រូវគេ​រំពឹងថា​នឹងចូលរួម​សមយុទ្ធ​នេះ ដែលមាន​ការចូលរួម​ពី​នាវាចម្បាំង ៣០​គ្រឿង យន្តហោះ​ចម្បាំង ៧០​គ្រឿង និង​យាន​ចុះ​ទឹក ៥០​គ្រឿង។

​នាយអគ្គសេនាធិការ​ក​ង​ទ័ព​ចម្រុះ​កូរ៉េខាងត្បូង និយាយថា រយៈពេល​ប៉ុន្មាន​ម៉ោង​មុនពេល​នាវាចម្បាំង ចូល​ចត​កំពង់ផែ កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​តម្រង់​គោលដៅ​ជាច្រើន​គ្រាប់​ចេញពី​តំបន់ឆ្នេរ​ភាគ​ខាងកើត​របស់​ពួកគេ ដើម្បី​ជាការ​តវ៉ា​នឹង​សមយុទ្ធ​យោធា​រួមគ្នា​របស់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង៕​

អត្ថបទដែលទាក់ទង

ចិននិយាយថា បញ្ហាថ្នាំហ្វេនតានីលអាមេរិក គឺជាទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន
2025/05/13 08:58:07 pm        1
សាលារៀននៅតាមទីក្រុងព្រំដែនប្រទេសឥណ្ឌា និងប៉ាគីស្ថាន ចាប់ផ្តើមបើកឡើងវិញ ក្រោយមានបទឈប់បាញ់
2025/05/13 08:57:18 pm        1
ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាសម្លាប់មនុស្សយ៉ាងហោច ៤៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
2025/05/13 08:26:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិននិយាយថា បញ្ហាថ្នាំហ្វេនតានីលអាមេរិក គឺជាទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន

2025/05/13 08:58:07 pm
​សាលារៀននៅតាមទីក្រុងព្រំដែនប្រទេសឥណ្ឌា និងប៉ាគីស្ថាន ចាប់ផ្តើមបើកឡើងវិញ ក្រោយមានបទឈប់បាញ់
2025/05/13 08:57:18 pm
​ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាសម្លាប់មនុស្សយ៉ាងហោច ៤៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
2025/05/13 08:26:56 pm
​វិមានក្រឹមឡាំង បដិសេធន៍ពុំនិយាយពីជំនួបសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននៅទួរគី
2025/05/13 08:24:26 pm
​ប៉ាគីស្ថាន និយាយថា ទាហាន និងជនស៊ីវិល ៥១នាក់របស់ខ្លួន ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចជាមួយឥណ្ឌា
2025/05/13 08:21:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/13 12:51:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/12 02:13:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/13 09:01:41 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am