អាម៉េរិកចោទប្រទេសដទៃថា រំលោភសិទ្ធិមនុស្ស តែបិទបាំងការបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសខ្លួន

2023/03/24 01:40:41 am        408

ភ្នំពេញ៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចំអកឲ្យក្រសួងការបរទេសអាមេរិក ដែលបានចេញរបាយការណ៍ ស្តីពីសិទ្ធិមនុស្សដល់ប្រទេសដទៃ រួមទាំងកម្ពុជាផង ខណៈប្រទេស​អាម៉េរិកខ្លួនឯងមានការរើសអើងជាតិសាសន៍ ការបាញ់សម្លាប់ទ្រង់ទ្រាយធំ អំពើឃោរ ឃៅរបស់នគរបាល និងការរំលោភបំពានក្នុងពន្ធនាគារជាដើម តែបែរជាប្រទេសដែលអួតថា ជាបិតាប្រជាធិបតេយ្យនេះមិនបានបញ្ចេញរបាយការណ៍ទៅវិញ។​

សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងថា ក្រសួងការបទេសកម្ពុជា ពិតជាមានការខកចិត្តចំពោះ «របាយការណ៍ក្រសួងការបរទេសអាមេរិក ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២២» ដែលមានលក្ខណៈរើសអើង លម្អៀង និងពុំផ្អែកលើការពិត ក្រោមហេតុផលនយោបាយ។

សេចក្តីថ្លែងការណ៍ដដែល បានសង្កត់ធ្ងន់ថា «របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅបណ្តាប្រទេសផ្សេងៗរួមទាំងកម្ពុជាផង លាតត្រដាងយ៉ាងជាក់ស្តែងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់ខ្លួន ជាពិសេសពុំបានចេញផ្សាយរបាយការណ៍ ស្តីពី​សិទ្ធិមនុស្សរបស់ សហរដ្ឋអាមេរិកខ្លួនឯងនោះឡើយ»។

ប្រភពដដែលបានលើកឡើងទៀតថា សហរដ្ឋអាមេរិកដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យតាមបែបរបស់ខ្លួនជាងពីររយឆ្នាំមកហើយ នៅតែជួបប្រទះបញ្ហារំលោភបំពានសិទ្ធិមនុស្សជាច្រើន ជារៀងរាល់ថ្ងៃ ដែលក្នុងចំណោមបញ្ហាប្រឈមធំៗរួមមានដូចជា «ការរើសអើងជាតិសាសន៍ ឧក្រិដ្ឋកម្មស្អប់ខ្ពើមពូជសាសន៍ ការបាញ់សម្លាប់ទ្រង់ទ្រាយធំ អំពើឃោរឃៅរបស់នគរបាល ការរំលោភបំពានក្នុងពន្ធនាគារ អត្រាមរណភាពរាប់លាននាក់ដោយសារជំងឺរាតត្បាត ការកាត់ទោសប្រហារជីវិត និងការរិតត្បិតសិទ្ធិរំ លូតកូនជាដើម»។

ក្រសួងការបរទេសកម្ពុជាក៏បានចំអកឲ្យសហរដ្ឋអាមេរិកដែរថា របាយការណ៍ដែលខ្លួនឯងបានចេញនេះគឺ ជាការចងក្រងជ្រើសរើសតែមួយជ្រុង នៃព្រឹត្តិការណ៍ដែលផ្អែកលើការបោះពុម្ពផ្សាយ ពុំមានការផ្ទៀងផ្ទាត់ព័ត៌មានត្រឹមត្រូវរបស់អង្គការក្រៅរដ្ឋាភិបាលដែលបានទទួលលុយពីប្រទេសខ្លួននោះឡើយ។ ការអះអាងថា មាន«ប្រភពអាចទុកចិត្តបាន»ដែលគុណវុឌ្ឍិរបស់ប្រភពទាំងនោះគួរឲ្យសង្ស័យ ពុំធ្វើឲ្យរបាយការណ៍ខាងលើ ជឿទុកចិត្តបាននោះទេ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាដដែលបានលើកឡើងទៀតថា របាយការណ៍ដែលអាមេរិកបានចេញនោះ គឺបានបិទភ្នែក ធ្វើមើលមិនឃើញនូវវោហារសាស្រ្តដ៏គ្រោះថ្នាក់ និងជ្រុលនិយ មរបស់ក្រុមប្រឆាំងមួយចំនួន ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថនិងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ ដោយគ្មានការរើសអើង ញុះញង់ឲ្យមានអំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងអំពាវនាវឲ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដែលទង្វើទាំងអស់នេះត្រូវបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរនៅក្នុងបណ្តាប្រទេសលោកខាងលិច។ ឧទាហរណ៍មួយដែលបង្ហាញយ៉ាងច្បាស់អំពីស្តង់ដារពីរគឺ អាជ្ញាធរអាមេរិកបានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលជាង១០០០នាក់ ដែលត្រូវបានចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងការបះបោរនៅវិមានសភាអាមេរិកនោះ៕​ អត្ថបទ៖ បាន ចក់



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm