សហភាព​អឺរ៉ុប​ និង​ប្រមុខ​ UN ពិភាក្សា​អំពី​សង្គ្រាម​អ៊ុយ​ក្រែ​ន សន្តិសុខ​ស្បៀង និង​ទណ្ឌកម្ម​

2023/03/24 04:17:09 pm        174

​អឺរ៉ុប៖ មេដឹកនាំ​សហភាព​អឺរ៉ុបបាន​ជួប​ពិភាក្សាគ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែមីនា ជាមួយ​ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ស្តីពី​សន្តិសុខ​ស្បៀង​ពិភពលោក និង​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ីជុំវិញ​ការវាយលុក​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន ​ហើយ​ក៏បាន​គាំទ្រ​ផែនការ​ផ្គត់ផ្គង់​គ្រាប់កាំភ្លើង​ធំ​បន្ថែមទៀត​ដល់ទី​ក្រុង Kyiv។

ការចូលរួម​របស់លោក Guterres នៅក្នុង​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុបបាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ ​បន្ទាប់ពី​ការផ្តល់​សុពលភាព​ថ្មី​ដល់​កិច្ចព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ និង​ប្រទេស​ទួរគី លើ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​ដោយ​សុវត្ថិភាព​តាម​សមុទ្រ​ខ្មៅ ដែល​ត្រូវបាន​គេ​មើលឃើញថា​មាន​សារៈសំខាន់​ក្នុងការ​ជំនះ​លើ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​។ នាយក​ប្រតិបត្តិ​សហភាព​អឺរ៉ុប និង​ជា​ប្រធាន​គណៈកម្មការលោកស្រី Ursula von der Leyen បាន​និយាយថា ទណ្ឌកម្ម​ថ្មី​ណាមួយ​លើ​ប្រទេស​រុស្ស៊ី ភាគច្រើន​នឹង​ជា​វិធានការ​ទៅលើ​ការ​គេច​ពី​ទណ្ឌកម្ម​។ លោកស្រីបាន​និយាយថា សហភាព​អឺរ៉ុប​នឹងធ្វើ​ការ​ជាមួយ​អង្គការ​នានា​ ដើម្បី​ស្វែងរក​កុមារ​អ៊ុយ​ក្រែ​ន​ដែល​ត្រូវបាន​និរទេស​ទៅកាន់​ប្រទេស​រុស្ស៊ី ហើយ​នាំ​ពួកគេ​ត្រឡប់មកវិញ​។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិបានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​សប្តាហ៍​មុនពីបទ​និរទេស​កុមារ​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់​។

អង្គការសហប្រជាជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា លោក​បានផ្តល់​ការធ្វើ​បច្ចុប្បន្នភាព​ស្តីពី​ការពង្រឹង​សន្តិសុខ​ស្បៀង​សកល តាមរយៈ​គំនិត​ផ្តួចផ្តើម​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ និង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​សម្រួល​ដល់​ការនាំចេញ​ស្បៀង និង​ជីរ​បស់​រុស្ស៊ី​។ ​សហរដ្ឋអាមេរិក​មិនបាន​ព្រមព្រៀង​ចំពោះ​ការទាមទារ​របស់​រុស្ស៊ី​ ដែលថា​ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​ត្រូវតែ​បាន​បន្ធូរបន្ថយ មុនពេល​ទីក្រុង​មូ​ស្គូ​អនុញ្ញាតឱ្យ​មានការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​នៅសមុទ្រ​ខ្មៅ​របស់​អ៊ុយ​ក្រែ​ន បន្ត​ហួស​ពី​ពាក់កណ្តាល​ខែឧសភា ដោយ​និយាយថា​ ពុំមាន​ការ​រឹតត្បិត​លើ​ផលិតផល​កសិកម្ម​ ឬ​ជី​របស់​រុស្ស៊ី​នោះទេ​។ មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​គាំទ្រ​ផែនការ ដែល​បាន​ព្រមព្រៀង​ដោយ​រដ្ឋមន្ត្រីការបរទេសកាលពី​ថ្ងៃ​ចន្ទ ទី​២០ ខែមីនា ដើម្បី​បញ្ជូន​គ្រាប់កាំភ្លើង​ធំ​មួយ​លាន​គ្រាប់​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំក្រោយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        299
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        276
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm