ប៉ាឡេស្ទីន៖ ជនជាតិប៉ាឡេស្ទីនបានត្រៀមលក្ខណៈសំរាប់បុណ្យរ៉ាម៉ាដាន នៅឯវិហារអ៊ីស្លាមអាល់អាក់សា (Al Aqsa) ក្នុងក្រុងហ្សេរ៉ុយសាឡឹម ដែលជាខែពិសិដ្ឋកាលពីថ្ងៃព្រហស្បតិ៍ ទី២៣មីនា។
កាលពីឆ្នាំមុនៗ ពិធីបុណ្យរ៉ាម៉ាដានត្រូវបានមើលឃើញការប៉ះទង្គិចគ្នា ដោយហិង្សារវាងនគរបាលអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីន ជាពិសេសនៅជុំវិញបរិវេណវិហារអាល់អាក់សា ដែលជាកន្លែងពិសិដ្ឋបំផុតទី៣ របស់សាសនាអ៊ីស្លាម ដែលត្រូវបានពួកជ្វីហ្វគោរពថាក៏ជាវិហារលើភ្នំ ឬ Temple Mount។ តំបន់វេសបែងដែលកាន់កាប់ដោយអ៊ីស្រាអែល ត្រូវគេមើលឃើញមានការកើនឡើងនៃការប្រឈមដាក់គ្នា ជាបន្តបន្ទាប់នៅប៉ុន្មានខែថ្មីៗនេះ ដោយមានការវាយឆ្មក់របស់យោធាអ៊ីស្រាអែលកើតមានស្ទើររាល់ថ្ងៃ និងអំពើហិង្សាដែលកំពុងកើនឡើងដោយក្រុមនិគមជនជ្វីហ្វ ចំពេលដែលមានការវាយប្រហារជាបន្ដបន្ទាប់របស់ជនជាតិប៉ាឡេស្ទីន។
គួររំលឹកផងដែរថា រាជវង្សហាសេមីតបានថែរក្សាកន្លែងពិសិដ្ឋរបស់ជនម៉ូស្លីម និងគ្រិស្តបរិស័ទនេះនៅភាគខាងកើតនៃទីក្រុងនេះ ជាតំបន់មួយដែលត្រូវបានគ្រប់គ្រងដោយកងទ័ពហ្ស៊កដានីចាប់ពីឆ្នាំ១៩៤៩ ដល់ ១៩៦៧៕
អត្ថបទ៖ មករា