បណ្តាអាជីវករនានាពេញចិត្តការអនុវត្តរៀបចំបញ្ជីតម្លៃទំនិញ ដើម្បីផ្តល់ភាពទាក់ទាញភ្ញៀវទេសចរ

2023/03/24 08:00:54 pm        409

ភ្នំពេញ៖ បណ្តាហាងលក់ដូរទំនិញ និងសេវាកម្ម ទាំងក្នុងប្រព័ន្ធសេដ្ឋកិច្ច និងក្រៅប្រព័ន្ធសេដ្ឋកិច្ច មួយចំនួនធំ បានរៀបចំបញ្ជីតារាងរាយនាមមុខទំនិញ សេវាកម្ម អមដោយមានការកំណត់តម្លៃ​ច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួល ភាពទាក់ទាញ និងភាពស្មោះត្រង់នៅក្នុងដំណើរ​ការលក់ដូរ។

បណ្តាអាជីវករក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅរាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែមីនាថា បន្ទាប់ពីទទួលការណែនាំពីមន្ត្រីជំនាញមន្ទីរពាណិជ្ជកម្ម និងមន្ទីរទេសចរណ៍ មក​បណ្តាភោជនីយដ្ឋាន ហាងលក់ទំនិញ និងសេវាកម្មទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច មួយ​ចំនួនបានរៀបចំបញ្ជីតារាងកំណត់តម្លៃមុខទំនិញ ដើម្បីផ្តល់ភាពងាយឲ្យអតិថិជនងាយស្រួល​ធ្វើសម្រេចចិត្តជ្រើសរើសទិញ ដោយគ្មានការតថ្លៃគ្នា និងការអាក់អន់ចិត្ត។

លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ​នៃក្រសួងទេសចរណ៍​ បានថ្លែងថា នៅពេលនេះ ក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម ជំរុញ​មូលដ្ឋានអាជីវកម្មទាំងអស់​ ដោយរាប់គិតចាប់ពីអ្នកលក់ដូរតូចតាច រហូតដល់អ្នកប្រកប​អាជីវកម្មខ្នាតធំនានា ​ត្រូវរៀបចំបញ្ជីតារាងកំណត់តម្លៃមុខទំនិញ​ និងសេវាកម្មនានាច្បាស់លាស់ ដោយគោរពតាមអត្តសញ្ញាណជាតិ សាសនា វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។

លោក បញ្ជាក់ថា តាមហាងអាជីវកម្មសេដ្ឋកិច្ចក្នុងប្រព័ន្ធ ប្រសិនបើមិនរៀបចំបញ្ជីតារាងតម្លៃទំនិញ​ជូន​ភ្ញៀវនោះទេ ​អាជីវកម្មនឹងត្រូវប្រឈមការផាកពិន័យ​ ហើយហាងលក់ដូរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមិនត្រូវបានផាកពិន័យ ប៉ុន្តែយើងនៅតែទទូចស្នើសុំបណ្តាអ្នកលក់ដូរក្រៅប្រព័ន្ធចូលរួម​រៀបចំតារាងមុខទំនិញដើម្បីភាពទាក់ទាញ។

បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម ​និងក្រសួងទេសចរណ៍នាំគ្នាខិតខំជំរុញមូលដ្ឋានអាជីវកម្មនាំគ្នារៀបចំ​តារាង​តម្លៃមុខទំនិញជូនភ្ញៀវមើលនិងជំរុញចលនាប្រឡងប្រណាំង ​អាជីវកម្មស្អាត និងបៃតង ការធ្វើអាជីវកម្ម​ប្រកបដោយភាពវៃឆ្លាតនោះ​ បំណងចង់ធ្វើឲ្យកម្ពុជាមានភាពទាក់ទាញ​ទេសចរ​អន្តរជាតិ​ ក្នុងពេលកម្ពុជារៀបចំប្រកួតកីឡាSEA GAMES២០២៣ និង​សម្រេចគោលដៅ​យុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        198
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        177
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm