ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក នឹងចាប់ផ្ដើមនៅចុងខែនេះ ដែលមានរយៈពេល៨ថ្ងៃ

2023/03/24 08:09:22 pm        468

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុកនឹងចាប់ផ្ដើមនៅចុងខែនេះ ដែលមានរយៈពេល៨ថ្ងៃ។

ស្របពេលការប្រកាសសុពលភាពបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាក្រុង-ស្រុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ​ខែមីនានេះ គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នឹងឆ្ពោះទៅរកការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ​ចូលរួមប្រកួតប្រជែង។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ​នៅថ្ងៃទី២៤ ខែមីនានេះថា បន្ទាប់ពីការបិទផ្សាយបញ្ជីឈ្មោះដំបូង មិនមានករណីប្តឹង ឬជំទាស់លើបញ្ជីឈ្មោះបោះឆ្នោត គ.ជ.ប បានទទួលការជូនដំណឹងពីគណបក្សនយោបាយអំពីការត្រៀមរួចរាល់ ដើម្បីដំណើរការឃោសនា​របស់ខ្លួន។

ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា យោងតាមនីតិវិធីនៃការឃោសនាបោះឆ្នោតអសកលនេះ គ.ជ.ប បានអនុញ្ញាតឲ្យគណបក្សនយោបាយធ្វើការដង្ហែក្បួនទ្រង់ទ្រាយធំ ​២ដងតែប៉ុណ្ណោះ ខណៈការឃោសនា​ធ្វើឡើងរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តម ហង្ស ពុទ្ធា គូសបញ្ជាក់ទៀតថា ទោះបីអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយមានចំនួនតិចក្តី ដោយសារអង្គបោះឆ្នោតជាតំណាងរបស់ប្រជាពលរដ្ឋ ដូចនេះគណបក្ស​នយោបាយមានសិទ្ធិធ្វើសកម្មភាពផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន ដើម្បីជាស្មារតីដល់​ការពិចារណាជូនប្រជាពលរដ្ឋ ​ដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក ទាំង៥នោះ រួមមាន​ ក្រុងអរិយក្សត្រ និង​ស្រុកសំពៅពូននៃខេត្តកណ្តាល, ក្រុងឧត្តុងម៉ែជ័យ ​និងស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ។

ការបោះឆ្នោតនេះ មានគណបក្សនយោបាយបីដែលចូលរួមប្រកួតប្រជែង​ជ្រើស​រើស​ក្រុមប្រឹក្សាក្រុង-ស្រុក មានដូចជា គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សភ្លើងទៀន ខណៈអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ១៤៦រូប ៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm