លោក Zelenskyy សន្យា​ស្ដារ​គ្រប់យ៉ាង​ឡើងវិញ ​ខណៈ​ចុះ​ពិនិត្យ​ស្ថានការណ៍​សង្គ្រាម​នៅ​តំបន់ Kherson

2023/03/24 09:08:07 pm        337

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ Volodymyr Zelenskyy បាន​ទៅ​ពិនិត្យ​ស្ថានការណ៍​នៅ​តំបន់ Kherson ភាគខាងត្បូង​ ជាទី​ដែល​លោក​បាន​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន ហើយ​បាន​សន្យា​ថា​នឹង​ស្តារ​អ្វីៗ​ទាំងអស់​ឡើងវិញ បន្ទាប់ពី​ការ​លុកលុយ​របស់​រុស្ស៊ី​។

​ដំណើរ​ទៅកាន់​តំបន់​ដែល​អ៊ុយ​ក្រែ​ន​បាន​វាយលុក​ដោយ​ជោគជ័យ​ ប្រឆាំង​នឹង​កងកម្លាំង​កាន់កាប់​របស់​រុស្ស៊ី​កាលពី​ចុង​ឆ្នាំមុន គឺជា​លើក​ទី​២ ​របស់​លោក​នៅ​ខាងក្រៅ​ទីក្រុង Kyiv នៅ​សប្តាហ៍​នេះ​។ កាលពី​ថ្ងៃ​ពុធ លោក​បាន​ទៅ​សួរ​សុខទុក្ខ​ទាហាន​នៅ​ជិត​ក្រុង Bakhmut ភាគ​ខាងកើត​។ ​លោក Zelenskyy​ បាន​សរសេរ​នៅ​លើ​កម្មវិធី ​Telegram ក្រោម​រូបភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​តំបន់ Kherson ថា ខ្ញុំ​បាន​និយាយ​ជាមួយ​អ្នកស្រុក​អំពី​បញ្ហា និង​តម្រូវការ​បច្ចុប្បន្ន​របស់​ពួកគេ។​

​ការ​វាយបក​របស់​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំមុន​ បាន​រុញច្រាន​កង​ទ័ព​រុស្ស៊ី​ឲ្យ​ចាក​ចេញពី​តំបន់​ទីក្រុង Kherson ប៉ុន្មាន​ខែក្រោយ​ការ​ចូល​គ្រប់គ្រង​។ ពេលនេះ​កម្មករ​នៅ​ក្នុង​តំបន់​នេះ​កំពុង​មមាញឹក​ត​ភ្ជាប់​បណ្ដាញ​ថាមពល និង​ទឹក​ឡើងវិញ​។ ​លោក Zelensky បាន​សរសេរ​នៅ​ក្នុង​សារ​បង្ហោះ​ដាច់​ដោយ​ឡែក ​ដោយ​បង្ហាញ​ពី​រូបលោក​កំពុង​ត្រួតពិនិត្យ​ថាមពល​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ថា យើង​ត្រូវតែ​ធានា​ការ​ស្ដារ​ឡើងវិញ​ឲ្យ​បាន​ពេញលេញ​ និង​ការ​ការពារ​វិស័យ​ថាមពល​រដ្ឋ​យើង៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        56
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        54
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm