រដ្ឋមន្រី្តក្រសួងវប្បធម៌ ជួបពិភាក្សាការងារជាមួយតំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក

2023/03/24 09:12:58 pm        339

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក Edgar Doerig (អេដហ្គា ដូរីន) តំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកថ្មី ចូលជួបពិភាក្សាការងារស្តីពីការប្រើប្រាស់​ភាសាបារាំង​ក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបទ្វេរភាគីនេះ លោក Edgar Doerig (អេដហ្គា ដូរីន) បានរំលឹកពីកិច្ចការមួយចំនួន​ដែលបាន​ធ្វើជាមួយគ្នានាពេលកន្លងមក ក្នុងនាមជាប្រទេសដែលប្រើប្រាស់ភាសាបារាំង។ ដោយសារប្រទេសកម្ពុជា ​ជាប្រទេសមួយដែលឋិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់​ភាសាបារាំង ហើយក៏មានប្រទេសឡាវ និងប្រទេសវៀតណាមផងដែរ។

លោក បានកត់សម្គាល់ឃើញថា ពាក់ព័ន្ធនឹងការប្រើប្រាស់ភាសាបារាំង ​នៅក្នុងប្រទេសកម្ពុជា រួមមាន៖ ភ្ញៀវទេសចរ និងគម្រោងផ្សេងៗទៀត ដែលបានលើកកម្ពស់ក្នុងការប្រើប្រាស់បារាំង។

ជាការឆ្លើយតបលោកជំទាវ រដ្ឋមន្រី្ត បានជម្រាបជូនថា តាំងពីដើម និងរហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ភាសាបារាំង ​នៅតែមានប្រើប្រាស់ច្រើនជាធម្មតា ក្នុងនោះមាន​ស្រទាប់យុវវ័យ ជាពិសេសនៅតាមគ្រឹះស្ថានសិក្សារដ្ឋនានា មានដូចជា៖ វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា សកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ​និងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កំពុងប្រើប្រាស់​ភាសាបារាំង ​មិនត្រឹមតែប្រើប្រាស់ភាសាបារាំងនោះទេ គឺមានគម្រោងមួយចំនួន បាន​មកធ្វើការក្នុងប្រទេសកម្ពុជាផងដែរ។ និយាយដោយឡែកសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានគម្រោងមួយ ​គឺមនុស្សសាស្រ្តា ​ដែលអប់រំជាភាសាបារាំង ​ហើយគម្រោងមួយនេះ មិនត្រឹមតែ​មាននិសិ្សតកម្ពុជា ចូលរួមសិក្សានោះទេ គឺមាននិសិ្សតមកពីប្រទេសឡាវ ​និងប្រទេសវៀតណាម ចូលរួមសិក្សាក្នុងកម្មវិធីនេះផងដែរ។ ហើយកម្មវីធីមនុស្សសាស្រ្តា គឺផ្តោតសំខាន់ទៅលើការអប់រំ​ផ្នែកសិល្បៈ។ ដូច្នេះការប្រើប្រាស់ភាសាបារាំងនៅក្នុងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ របស់យើង មានលើផ្នែកស្ថាបត្យកម្ម និងបុរាណវិទ្យា ជាដើម។ មួយវិញទៀត រាជរដ្ឋាភិបាលបារាំង បានជួយកម្ពុជា តាមរយៈដៃគូដូចជា FFEO(អេហ្វ ហ្វេអូ) និងការងារសិក្សាស្រាវជ្រាវច្រើន ទាក់ទង​នឹងការថែទាំគាំពារអភិរក្សសំណង់បុរាណ ​និងតាមរយៈICC Angkor ដូចគ្នា ដែលមានសហប្រធាន​ចំនួនពីរ គឺបារាំង និងជប៉ុន ក្នុងនោះឯកសារដែលប្រើប្រាស់នៅក្នុងICC Angkor មួយចំនួន គឺប្រើប្រាស់ជាភាសាបារាំង និងភាសាអង់គ្លេស។

តាមរយៈភស្តុតាងទាំងអស់នេះ សបញ្ជាក់ឲ្យឃើញថា ភាសាបារាំង នៅតែត្រូវបានប្រើប្រាស់ច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm