ក្រុមហ៊ុនឯកជនពីរ ចាប់ដៃគូគ្នាដើម្បីបង្កើតឱកាសវិនិយោគថ្មីៗ លើវិស័យអចលនទ្រព្យនៅកម្ពុជា

2023/03/24 09:20:35 pm        565

ភ្នំពេញ៖ក្រុមហ៊ុន OCIC និងក្រុមហ៊ុន CBRE Cambodia បានចុះអនុស្សរណៈក្នុងភាពជាដៃគូ​យុទ្ធសាស្ត្រ ​ដើម្បីបង្កើតឱកាសវិនិយោគបន្ថែមទៀត ក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។

កិច្ចព្រមព្រៀងនេះ ​មានការចូលរួមពីលោកស្រី Lim Lychin នាយកក្រុមហ៊ុន OCIC និងលោក Thierry Tea អនុប្រធានក្រុមហ៊ុន, លោក Lawrence Lennon នាយកគ្រប់គ្រង​ CBRE Cambodia និងលោកស្រី Kinkesa Kim ​នាយករងគ្រប់គ្រង CBRE Cambodia ព្រមទាំងភ្ញៀវផ្សេងទៀតមកពី​សហគមន៍អាជីវកម្មនិ ងអចលនទ្រព្យ។ ការចាប់ផ្តើមនៃកិច្ចសហការ រវាងក្រុមហ៊ុន OCIC និង CBRE មានគោលបំណងផ្តល់អត្ថប្រយោជន៍​ដល់អ្នកវិនិយោគ អតិថិជន ​និងអ្នករស់នៅក្នុងប្រទេសកម្ពុជាទាំងមូល។

ពិធីចុះហត្ថលេខានេះ ​ផ្តោតសំខាន់លើការអភិវឌ្ឍទីក្រុងកោះពេជ្រ ដែលស្ថិតនៅចំកណ្តាលរាជ​ធានី​ភ្នំពេញ ជាមួយគ្នានេះក្រុមហ៊ុន OCIC បានអភិវឌ្ឍន៍​សហគមន៍សម្រាប់ការកម្សាន្ត ប្រកបដោយ​និរន្តរភាពដូចជា សួនបៃតង ខូខូណាត់ផាក លំនៅដ្ឋាន និងអគារពាណិជ្ចកម្ម រួមទាំងការិយាល័យ ផ្លូវដើរតាមដងទន្លេ កន្លែងសម្រាប់ការប្រគុំតន្ត្រី និងមានការបើកផ្សារតាមមាត់ទន្លេ​នៅថ្ងៃ​ចុងសប្តាហ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកលំហែកម្សាន្តផងដែរ។

កោះពេជ្រ កំពុងតែវិវឌ្ឍងឆាប់រហ័ស បានប្រែក្លាយទៅជាតំបន់ដ៏មានសក្តានុពលខ្លាំងក្លា​បំផុត​ក្នុងតំបន់ ថែមទាំងទទួលបានការចាប់អារម្មណ៍​ ពីអ្មកវិនិយោគជាតិ និងអន្តរជាតិ ស្របជាមួយការ​ថែរក្សានូវអត្តសញ្ញាណរបស់កម្ពុជា ​ក្រោមទស្សនវិស្ស័យដ៏មុតមាំរបស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ។

សូមបញ្ជាក់ថា ក្រុមហ៊ុន OCIC បានប្រមូលផ្តុំអ្នកជំនាញផ្នែកស្ថាបត្យករវ័យក្មេងជាច្រើនមានទេព​កោសល្យពីប្រទេសកម្ពុជា​ ភ្ជាប់ជាមួយនឹងអ្នកណែនាំជនជាតិបារាំង ​និងអាមេរិក ដើម្បីបង្កើន​បទពិសោធន៍នៃការរស់នៅ និងជំរុញការវិវត្តនៃកោះពេជ្រឱ្យក្លាយជាទីក្រុងបៃតងប្រកប​ដោយនិរន្តរភាព។

ជាមួយនិងភាពជាដៃគូយុទ្ធសាស្ត្រ រវាង OCIC និងCBRE នឹងជួយបើកឱកាសថ្មីសម្រាប់ក្រុមហ៊ុន​ទាំងពីរ ​និងជំរុញលទ្ធផលវិជ្ជមានសម្រាប់អតិថិជន ​ដៃគូរ ​និងសហគមន៍ឲ្យកាន់តែធំទូលំ​ទូលាយ​ក្នុងប្រទេសកម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm