រដ្ឋាភិបាល​ថៃ​នឹង​ចំណាយលុយ​​ជាង ៤លាន​ដុល្លារ​បញ្ជូន​អត្ត​ពលិក​ម​ក​ចូលរួម​ស៊ី​ហ្គេម​នៅ​កម្ពុជា​

2023/03/24 09:50:39 pm        110

​ថៃ៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ថៃ និង​មូលនិធិ​ជាតិ​អភិវឌ្ឍន៍​កីឡា​បាន​យល់ព្រម​ចំណាយ ១៥៦លានបាត ​លើ​ការបញ្ជូន​អត្ត​ព​លិ​ក​ថៃ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ២០២៣ និង Asian Para Games នៅ​រាជធានី​ភ្នំពេញ​ក្នុង​ខែ​ឧសភា​ខាងមុខ​។ ​

​មន្ត្រី​នៃ​ទីភ្នាក់ងារ​ទាំង២ ​បាន​សម្រេច​លើ​ចំនួន​នេះ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពីដើម​ខែមីនា​។​ ឧបនាយក​រដ្ឋមន្ត្រី Prawit Wongsuwan ដែល​ជា​ប្រធាន​មូលនិធិ​អភិវឌ្ឍន៍​កីឡា​ជាតិ​ បាន​អនុម័ត​ចំនួន​ទឹកប្រាក់​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​នេះ ហើយ​បាន​ណែនាំ​ដល់​អាជ្ញាធរ​កីឡា​ថៃ​ ឱ្យ​ត្រួតពិនិត្យ​ការ​ចែកចាយ​របស់​ខ្លួន​ដល់​អត្ត​ព​លិ​ក​ថៃ​។​ អាជ្ញាធរ​កីឡា​ថៃ​រំពឹងថា ​អត្ត​ព​លិ​ក​ថៃ​នឹង​ឈ្នះ​មេដាយ​មាស​ចំនួន ១៦៤ ក្នុងចំណោម​មេដាយ​មាសសរុប​ចំនួន ៥៨៣ ​លើ ៣៦​ប្រភេទ​កីឡា​។​

​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​ដែល​រៀបចំ​នៅ​លើ​ទឹកដី​កម្ពុជា​នឹង​ចាប់ផ្តើម​ពីថ្ងៃទី៥ ដល់​ថ្ងៃទី១៧ ខែឧសភា​ខាងមុខដែល​នឹង​មាន​អត្ត​ព​លិ​ក​ចូលរួម​សរុប​ជាង ១ម៉ឺន​នាក់​។ ព្រឹត្តិការណ៍ Asean Para Games ឆ្នាំ២០២៣ នឹង​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃទី៣-៩ ខែមិថុនា រួមមាន​កីឡា​ចំនួន ១៣ប្រភេទ​កីឡា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm