
អន្ដរជាតិ៖ នៅថ្ងៃសុក្រនេះ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យហុងកុង បានព្យាយាមគ្រប់គ្រងអណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែង ស្ថិតនៅសង្កាត់ពាណិជ្ជកម្ម Kowloon ដែលជាសង្កាត់វិចខ្ចប់ដ៏សំខាន់របស់ទីក្រុងមួយនេះ ស្របពេលដែលផ្សែង បានហុយចេញតាមបង្អួច ហើយមនុស្ស ១.៦០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីអគារក្បែរនោះ។
នៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗនោះទេ ពីគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិត ឬរងរបួស។ សាក្សីម្នាក់របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និយាយថា ផ្សែងដែលហុយចេញពីអគារមានក្លិនសារធាតុគីមី ប៉ុន្តែ លោកមិនអាចបញ្ជាក់បានទេថាតើវា គឺជាសារធាតុគីមីអ្វី។
ក្រុមអាជ្ញាធរនៅក្នុងទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំអាស៊ីមួយនេះ បានបង្កើនកម្រិតគ្រោះថ្នាក់របស់អគ្គិភ័យពីកម្រិតលេខ ១ឡើងដល់កម្រិតលេខ៣ បន្ទាប់ពីការប្រកាសអាសន្នពីគ្រោះមហន្តរាយ។
ឃ្លាំងស្តុកទំនិញនេះដែរ ជារបស់ក្រុមហ៊ុនចិន China Resources Group ដែលជាក្រុមហ៊ុនរដ្ឋគ្រប់គ្រងមុខជំនួញជាច្រើន ចាប់ពីផលិតថែទាំសុខភាព រហូតដល់ផលិតអ្នកប្រើប្រាស់ ប៉ុន្តែគេពុំទាន់ដឹងច្បាស់ភ្លាមៗនោះទេថាតើមានទំនិញអ្វីខ្លះស្តុកនៅទីនោះ។ ខណៈពេលនោះដែរ ក្រុមហ៊ុនពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរសុំសេចក្តីអធិប្បាយ៕
