អាមេរិក ៖ កងទ័ពអាកាសកូរេខាងជើងបាននិយាយនៅថ្ងៃសុក្រនេះថា កងយោធាសហរដ្ឋអេមេរិក និងយោធាកូរេខាងត្បូងបានធ្វើសមយុទ្ធផ្លូវអាកាសដែលជាផ្នែកមួយនៃការហ្វឹកហាត់រួមគ្នា ហៅឈ្មោះថា ខែលការពារអ្នកច្បាំង។
នៅក្នុងវីដេអូមួយដែលផ្ដល់ដោយយោធាកូរេខាងត្បូង បានបង្ហាញនូវយន្ដហោះប្រយុទ្ធជាច្រើនគ្រឿងក្នុងនោះរួមមាន F-15As,F-35As និងKF-16sផងដែរត្រូវបានគេឃើញទំលាក់គ្រាប់កាំជ្រួចនិងគ្រាប់បែកជាច្រើនប្រភេទដែលបានត្រូវចំគោលដៅផ្ទុះនិងឡើងតែម្ដង។
កងទ័ពអាកាសកូរេខាងត្បូងបាននិយាយថា ៥ថ្ងៃនៃការបាញ់គ្រាប់ពិតពីអាកាសទៅអាកាស និងបាញ់ពីអាកាសទៅលើដីបានចាប់ផ្ដើមកាលពីថ្ងៃច័ន្ទទី២០មិនា ជាមួយនឹងស្លាបអ្នកប្រយុទ្ធទី៥១មកពីកងទ័ពអាកាសទី៧របស់
អាមេរិក ហើយនិងមានការចូលរួមពីយន្ដហោះប្រយុទ្ធរបស់កូរេខាងត្បូងជាច្រើនគ្រឿង រួមជាមួយនឹងយន្ដហោះវាយប្រហាធនA-10 ១គ្រឿងរបស់អាមេរិកផងដែរដើម្បីត្រួតពិនិត្យសមត្ថភាពវាយប្រហាជាក់លាក់របស់កងទ័ពអាកាសចម្រុះ។
នៅថ្ងៃសុក្រនេះដែរ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរេខាងជើងបាននិយាយថា ប្រទេសនេះបានធ្វើការសាកល្បងយានដ្រូនវាយប្រហាក្រោមទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរថ្មីមួយ ខណះដែលមេដឹកនាំគីម ជុងអ៊ុនបានព្រមានកូរេខាងត្បូងនិងសហរដ្ឋអាមេរិកអោយបញ្ឈប់សមយុទ្ធដែលមិនមានទំនួលខុសត្រូវប្រឆាំងនឹងកូរេខាងត្បូង។
