នាយករដ្ឋមន្ត្រីអេស្ប៉ាញនិយាយថា ពិភពលោកត្រូវស្តាប់សំឡេងរបស់ចិន ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

2023/03/25 05:32:31 pm        56

អេស្ប៉ាញ ៖ នាយករដ្ឋមន្ត្រីប្រទេសអេស្ប៉ាញ លោក Pedro Sanchez បានលើកឡើងកាលពីថ្ងៃសុក្រ ទី២៤ ខែមីនា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងប៉េកាំងនៅសប្តាហ៍ក្រោយថា ពិភពលោកគួរតែស្តាប់សំឡេង​របស់​ប្រទេសចិន ដើម្បីស្វែងរកច្រកចេញពីសង្រ្គាមនៅអ៊ុយក្រែន។ លោក Sanchez បានថ្លែង​នៅក្នុងសន្និសីទ​សារព័ត៌មានក្នុងទីក្រុង Brussels បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអឺរ៉ុបថា«ប្រទេសចិនគឺជាតួអង្គពិភពលោក ដូច្នេះច្បាស់ណាស់ថា យើងត្រូវស្តាប់សំឡេងរបស់ប្រទេសនេះ ដើម្បីមើលថាតើរវាងយើងទាំងអស់គ្នា យើងអាចបញ្ចប់សង្រ្គាមនេះ ហើយអ៊ុយក្រែនអាចស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់ខ្លួនបានដែរឬទេ។

លោក Pedro Sanchez គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីប្រទេសចិននៅថ្ងៃទី ៣១ ខែមីនា ដើម្បីពិភាក្សាជាមួយប្រធានាធិបតី លោក Xi Jinping។

ជំនួបរវាងមេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថាភាគច្រើនផ្តោតលើជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន ដែល​ប្រទេសចិនបានប្រាប់ខ្លួនឯងថា «មិនលំអៀង» និងបានដាក់ចេញនូវផែនការសន្តិភាពចំនួន ១២ចំណុច ខណៈអំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញ។

លោក Sanchez បានគាំទ្រជាសាធារណៈនូវសំណើសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyi ដែលរួមមានទាំងការទាមទារដើម្បីស្ដារឡើងវិញទឹកដីរបស់អ៊ុយក្រែនឱ្យស្ថិតក្នុងស្ថានភាពដដែល នៅមុន​ពេលការដាក់បញ្ចូលជាឧបសម្ព័ន្ធឧបទ្វីបគ្រីមៀរបស់រុស្ស៊ីក្នុងឆ្នាំ ២០១៤។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        18
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm