វិបត្តិ​កង្វះ​ខាត​អុកស៊ីហ្សែន​ឥណ្ឌា​នឹង​លែង​មាន​នៅ​ពាក់កណ្ដាល​ខែ​ឧសភា​ខាងមុខ ពេល​ដែល​ទិន្ន​ផល​ហក់​ឡើង ២៥%​

2021/04/30 09:28:45 pm        170

​ឥណ្ឌា៖ ប្រធាន​ប្រតិបត្តិ​ឧស្សាហកម្ម​ជាន់ខ្ពស់​មួយ​រូប​ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា វិបត្តិ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លែង​មាននៅ​ពាក់​កណ្តាល​ខែ​ឧសភា​ខាងមុខនេះ ស្រប​ពេល​ដែល​ទិន្នផល​ហក់​ឡើង ២៥​% ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ត្រៀម​រួចរាល់ ​ដើម្បី​ដោះស្រាយ​ការ​កញ្ជ្រោល​ឡើង​ករណី​ឆ្លង​ជំងឺ COVID-19។​

​មន្ទីរពេទ្យ​ជាច្រើន​នៅ​ក្នុង​រដ្ឋធានី​ដែ​ល្លី និង​ទីក្រុង​ម៉ុម​បៃ​លែង​មាន​អុកស៊ីហ្សែន​នៅ​ក្នុង​ខែ​នេះ ធ្វើ​ឲ្យ​សាច់ញាតិ​អ្នកជំងឺ​ត្រាច់ចរ​​គ្រប់​ទីកន្លែង​ ដើម្បី​ស្វែងរក​ធុង​អុកស៊ីហ្សែន។​ លោក ម៉ូ​ឡូយ បា​នឺ​ជី មកពី​ក្រុមហ៊ុន ​Linde ដែល​ជា​ឧស្សាហកម្ម​ផលិត​អុកស៊ីហ្សែន ​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​មួយ​នេះ​បាន​និយាយ​ថា ការ​ប្រើ​ប្រាស់​អុកស៊ីហ្សែន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​បាន​កើន​ឡើង​ជាង​ ៨​ដងបើ​ប្រៀប​ធៀប​នឹង​កម្រិត​ធម្មតា ពោល​គឺ​ត្រូវការ​ប្រហែល ៧.២០០​តោន​ក្នុង​ ១​ថ្ងៃ។​

​លោក​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ដោយសារ​ចំនួន​ប្រើ​ប្រាស់​ដ៏​ច្រើន​លើសលប់​នេះ​ហើយ ធ្វើ​ឲ្យ​វិបត្តិ​អុកស៊ីហ្សែន​កើតមានឡើង។​ ក្រុមហ៊ុន​របស់​លោក​គ្រោង​នឹង​បង្កើន​បរិមាណ​ទ្វេដង​នូវ​ធុង​អុកស៊ីហ្សែន នៅ​ក្នុង​បណ្ដាញ​ចែកចាយ​របស់​ខ្លួន​ដល់​ចំនួន​យ៉ាង​ហោច ១​ម៉ឺន​ធុង ដែល​វា​នឹង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​ដ​ល់​ការ​ផ្គត់ផ្គង់​ ទៅកាន់​តំបន់​ជនបទដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​អន់៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm