អន្តរជាតិ ៖ មនុស្សម្នាក់បានស្លាប់បន្ទាប់ពីមានការផ្ទុះឡើងការពុលអាហារ ដែលទាក់ទងនឹងហ្វ្រូម៉ាហ្ស៍ (ឈីស)ទន់ Baronet ។
ទីភ្នាក់ងារស្តង់ដារអាហារ (FSA) បានព្រមានដល់ប្រជាជនកុំឱ្យបរិភោគហ្វ្រូម៉ាហ្ស៍(ឈីស ) ដោយសារតែមានកម្រិតខ្ពស់នៃបាក់តេរី។ ទីភ្នាក់ងារ FSA ពុំបានបញ្ជាក់ថាហ្វ្រូម៉ាហ្ស៍ (ឈីស) Baronet ជាប្រភពពុលនោះទេ ប៉ុន្តែមេរោគដែលជាប់ពាក់ព័ន្ធនឹងបាក់តេរី ត្រូវបានគេរកឃើញ នៅក្នុងហ្វ្រូម៉ាហ្ស៍(ឈីស)។
ក្រុមហ៊ុន Old Cheese Room មកពីតំបន់ Wiltshire ដែលផលិតហ្វ្រញម៉ាហ្ស៍ (ឈីស) បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារស្តង់ដារអាហារ (FSA) ។
ទីភ្នាក់ងារ FSA បានបញ្ជាក់ថា មានករណីពុលចំនួន៣ករណីបានកើតឡើងបណ្តាលឲ្យមនុស្សម្នាក់ ស្លាប់។ ឈីសទន់ Baronet, Baby Baronet និង Mini Baronet ជាច្រើនដែលផលិតដោយ ក្រុមហ៊ុន Old Cheese Room ត្រូវបានប្រមូលមកវិញ។
ទីភ្នាក់ងារកំពុងបន្តស៊ើបអង្កេតថាតើអ្នកដែលបានស្លាប់នេះបានបរិភោគឈីស Baronet ដែរឬទេ។ ករណីជាច្រើនត្រូវបានរកឃើញនៅភាគខាងត្បូងប្រទេសអង់គ្លេស និងទីក្រុងឡុងដ៍ ប៉ុន្តែផលិតផលនេះ ត្រូវបានចែកចាយទូទាំងប្រទេស។

