ចិន​ព្រមាន​អាមេរិក​ប្រឆាំង​នឹង​មនោគមវិជ្ជា​ប្រជាធិបតេយ្យ​ ក្រោយ​សុន្ទរកថា​របស់​លោក ​បៃ​ដិ​ន​

2021/04/30 10:28:03 pm        297

​ចិន៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ចិន​បាន​ព្រមាន​សហរដ្ឋអាមេរិក​ប្រឆាំង​ នឹង​មនោគមវិជ្ជា​ប្រជាធិបតេយ្យ​របស់​ពួកគេ ខណៈ​ដែល​ទីក្រុង​ប៉េកាំង​បាន​រិះគន់​ចំពោះ​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ចំណាត់​ការ​យោធា​ពីក្រោយ​ខ្នង​របស់​ទីក្រុង​វ៉ា​ស៊ីនតោន រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះក្រោយ​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន លើ​អាទិភាព​ភូមិសាស្ត្រ​នយោ​បាយ​អាមេរិក។​

​អនុសាសន៍​បែបនេះបាន​កើតមានឡើង ក្រោយ​សុន្ទរកថា​លើកដំបូង​របស់​លោក ​បៃ​ដិ​ន មកកាន់​សភា ដោយ​មេដឹកនាំ​សហរដ្ឋអាមេរិក​រូប​នេះ ដាក់​ការ​ផ្តោត​សំខាន់​លើ​វិស័យ​ការទូត និង​ការ​ប្រកួត​ប្រជែង​ជាមួយ​ចិន និង​ប្រទេស​ផ្សេងទៀតដើម្បី​ឈ្នះ​សត​វត្សរ៍​ទី​២១។​ លោក​ បៃ​ដិ​ន បាន​និយាយ​ថា ជន​ផ្តាច់​ការ​គិត​ថា ប្រជាធិបតេយ្យ​មិន​អាច​ប្រកួតប្រជែង​បាន​ឡើយ ហើយ​សហរដ្ឋអាមេរិក​នឹង​ស្វាគមន៍​ការប្រកួតប្រជែង ហើយ​មិន​ចង់​មាន​ជម្លោះ​នោះ​ទេ។​ ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក​ បៃ​ដិ​ន, លោក ​វ៉ាង វិ​ន​ប៊ី​ន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា វា​ជា​រឿង​ធម្មតា​កាល​ដែល​សហរដ្ឋអាមេរិក និង​ចិន​ត្រូវ​ប្រកួតប្រជែង​គ្នា​លើ​វិស័យ​មួយ​ចំនួន។​

​លោក​បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប៉ុន្តែ​ការប្រកួតប្រជែង​បែប​នេះ គួរតែ​ជា​ការ​រត់​ប្រណាំង​លើ​ផ្លូវ និង​លើ​ទីលាន មិន​មែន​ជា​ការ​ប្រយុទ្ធ​តទល់​រហូតដល់​ស្លាប់​ម្ខាង​នោះទេ។​ លោក​ វ៉ាង បាន​ធ្វើ​ការព្រមាន​ផង​ដែរ​ថា ការ​បង្ខំ​ឲ្យ​ប្រទេស​ដទៃ​ទៀត ទទួលយក​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​មួយទៀត នឹង​ធ្វើ​ឲ្យ​មានការ​បែងចែក ធ្វើ​ឲ្យ​ភាព​តានតឹង​កើនឡើងកាន់តែ​ខ្លាំង និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ស្ថិរភាព៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm