ទីក្រុង Tagaytay ត្រូវជ្រើសរើសជាកន្លែងដង្ហែ និងរត់គប់ភ្លើងស៊ីហ្គេម ២០២៣ ក្នុងដំណើរនៅហ្វីលីពីន

2023/03/26 06:18:12 pm        160

ហ្វីលីពីន៖ ពេលនេះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម ២០២៣ កំពុងតែស្ថិតនៅប្រទេសហ្វីលពីន ដែលជាប្រទេសទីពីរ នៃដំណើរក្នុងប្រទេសអាស៊ីហ្គេម មុនមកដល់កម្ពុជា នាកំឡុងសប្តាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៣ខាងមុខ។

ព្រឹកថ្ងៃទី២៦ ខែមីនា នេះ គណៈប្រភូស៊ីហ្គេមកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បេសកជនពិសេសរបស់គណៈកម្មាធិការជាតិរៀបចំការ​ប្រកួត​ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ រួមជាមួយ​ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតព្រះរាជាណា​ចក្រ​កម្ពុជា​ ប្រចាំនៅហ្វីលីពីន​ បានធ្វើដំណើរដល់ទីក្រុង ​តាហ្គេតាយ (Tagaytay) ដើម្បីពិនិត្យ​មើលទីតាំង ត្រូវដង្ហែ និងរត់គប់ភ្លើង នៅព្រឹកថ្ងៃទី២៧ ខែមីនា។

យោងប្រភពពីប្រទេសហ្វីលីពីន បានបញ្ជាក់ឱ្យដឹងថា ដំណើរអគ្គិជ័យកីឡា ក៏ដូចជារត់គប់ភ្លើងនេះ ត្រូវបានយកចិត្តទុកដាក់រៀបចំ ​សម្របសម្រួល ដោយស្ថានទូតព្រះរាជាណចក្រកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិក​ហ្វីលីពីន និងក្រុង Tagaytay ហើយនឹងមានការចូលរួម​ពីអត្តពលិក​ហ្វីលីពីនល្បីៗ ដែលសុទ្ធសឹងជាម្ចាស់មេដាយស៊ីហ្គេមកន្លងមក​ និងនិស្សិតកម្ពុជាជាច្រើនរួមទៀត។

សូមបញ្ជាក់ថា ទីក្រុងTagaytay នៃខេត្ត Cavite ស្ថិតនៅភាគខាងត្បូង ចំងាយជិត៧០គីឡូម៉ែត្រ​ពីទីក្រុងម៉ានីល​ ហើយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយរបស់ហ្វីលីពីន។​ បន្ទាប់ពីហ្វីលីពីន អគ្គិជ័យកីឡា ​និងគប់ភ្លើងស៊ីហ្គេម ​អាស៊ានប៉ារ៉ាហ្គេម ​នឹងធ្វើដំណើរទៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី៕


អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm