ចិន៖ វេទិការការអភិវឌ្ឍន៍របស់ប្រទេសចិន ឬ(CDF)ឆ្នាំ២០២៣ បានចាប់ផ្ដើមធ្វើឡើងនៅក្នុងក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ ដោយផ្ដោតទៅលើឱកាសនានានៅក្នុងទីផ្សារចិន ដោយធ្វើមានស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មសកល ហើយនិងអន្ដរកាលបៃតង។
សន្និសិទដែលមានរយៈពេល៣ថ្ងៃនេះ បាននាំមកនូវប្រតិភូក្រៅប្រទេសជាង១០០នាក់មកជួបប្រជុំគ្នា ក្នុងនោះ រួមមាននាយកប្រតិបត្ដិមកពីបណ្តាក្រុមហ៊ុនពហុជាតិនាំមុខក្រុមអ្នកជំនាញក្រៅប្រទេស និងអ្នកតំណាងមក
ពីអង្គការអន្ដរជាតិនានាផងដែរ។
ប្រធានាធិបតីចិន លោកស៊ី ជិនពីង បានផ្ញើលិខិតអបអសាទរ ទៅវេទិការនេះ ដែលឧបត្ថម្ភដោយ មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍របស់ក្រុមប្រឹក្សារដ្ឋ។លិខិតនោះ ត្រូវបានអានដោយ ឧបនាយករដ្ឋមន្រ្ដីទីង ស៊ែសៀង នៅឯពិធីបើកវេទិកានេះ។
នៅក្នុងលិខិតអបអរសាទរនោះ លោកស៊ី បាននិយាយថា នៅពេលបច្ចុប្បន្ននេះ ការផ្លាស់ប្ដូរប្រកបដោយសន្ទុះខ្លាំង ដែលមិនធ្លាប់ឃើញក្នុងរយៈ១សតវត្សរ៍ កំពុងបង្កើនល្បឿនឆ្លងកាត់ពិភពលោក ដូចជាជម្លោះក្នុងតំបន់ និងការរំខាននានាតែងមានជាញឹកញាប់ ហើយការងើបឡើងវិញនៃសេដ្ឋសកល នៅតែមានភាពយឺតយ៉ាវនៅឡើយ។ លោកបានបន្ថែមថា ការសម្របសម្រួលដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលតម្រូវឲ្យការស្របមតិគ្នាជាឯកច្ឆ័ន្ទនិងកិច្ចសហប្រតិបត្ដិការ៕
