ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡានៅ​ហ្វីលីពីនចាប់ផ្ដើម​ព្រឹក​នេះ​

2023/03/27 04:31:04 pm        489

​ស៊ីហ្គេម៖ ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ នៅ​លើ​ទឹកដី​ប្រទេស​ហ្វីលីពីន​បាន​ចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា​នេះ​នៅ​ទីក្រុង​ Tagaytay ​ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​ហ្វីលីពីនដោយមាន​អ្នកចូលរួម​ប្រមាណ ៥០០​នាក់។ ​

​ពិធី​ដង្ហែ​នេះ​រៀបចំឡើង​ក្រោម​កិច្ចសហការ​រៀបចំ ​រវាង​ប្រតិភូ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ដឹកនាំ​ដោយ​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​បេសកជន​ពិសេស ព្រមទាំង​ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​ប្រទេស​ហ្វីលីពីន សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ហ្វីលីពីន។​ ​ជាមួយ​ដំណើរ​គោល​ចរ​នៃ​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា ដែល​ជា​ព្រឹត្តិការណ៍​មួយ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើទឹក​ដី​កម្ពុជា​នេះ ក្រៅពី​កីឡាករ​-​កីឡា​ការិនី​ឆ្នើមៗ​ហ្វីលីពីន ក៏ដូចជា​ប្រជាពលរដ្ឋ​ហ្វីលីពីន​ក៏​មាន​ឯកអគ្គរាជទូត និង​តំណាង​ទូត​បណ្ដា​ប្រទេស​អាស៊ាន​ចូលរួម​អបអរសាទរ​ពិធី​ដង្ហែ​លើ​ទឹកដី​ហ្វីលីពីន​នេះ​ផង​ដែរ។​

​គួរ​ដឹង​ថា ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​នេះ​ធ្វើឡើង​ ក្រោយ​ព្រះរាជ​ពិធី​សុំ​ភ្លើង​ព្រះ​អគ្គិ​អាទិទេព និង​ព្រះ​រាជពិធី​សុំ​ភ្លើង​ព្រះ​អគ្គិ​ជ័យ​កីឡា​ដល់​ភ្លើង​គប់ ដែល​ប្រារព្ធ​ធ្វើឡើង​ក្រោម​ព្រះរាជ​វត្តមាន​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃទី​២១ ខែមីនា នៅ​ប្រាសាទអង្គរវត្ត ដោយ​ផ្ដើម​ចេញពី​វៀតណាម​មុនគេ​ដែល​បាន​រៀបចំ​ដោយ​ជោគជ័យ និង​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៣ កន្លងទៅ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        70
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        82
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm