គិត​មកដល់ពេលនេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​រត់​ប្រណាំង​នៅ​ខេត្ត​ព្រះសីហនុ​ប្រមាណ​ជាង ១០០០​នាក់​

2023/03/27 05:10:12 pm        127

រត់​ប្រណាំង៖ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្មីៗ​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​លើក​ទី​៨ នេះ​ត្រូវ​បាន​រៀបចំ​ឡើងវិញ ក្រោយ​ខកខាន​រយៈពេល​ ៤​ឆ្នាំ​។

គោលបំណង​ចម្បង​នៃ​ព្រឹត្តិការណ៍​កីឡា​រត់​ប្រណាំង​អន្តរជាតិ​នេះ គឺ​ដើម្បី​អបអរសាទរ​ដល់​ដំណើរ​ឆ្ពោះ​ទៅ​របស់​កម្ពុជា ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ ព្រមទាំង​គោលដៅ​ប្រចាំ​ឆ្នាំ​របស់ NOCC ដើម្បី​គាំទ្រ និង​ជំរុញ​វិស័យ​ទេសចរណ៍ បរិស្ថាន​បៃតង ភាព​ស្រស់​ស្អាត​នៃ​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ព្រមទាំង​ស្វែងរក​ថវិកា​ដើម្បី​បរិច្ចាគ​ដល់​ការងារ​សប្បុរសធម៌​។​ ​ឯកឧត្តម​បន្ថែម​ថា គិត​មកដល់ពេលនេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​រត់​ប្រណាំង​បាន​ប្រមាណ ១០០០​នាក់​ហើយ ស្រប​ពេល​គណៈកម្មការ​រៀបចំ​ទិវា​កីឡា​នេះ​កំពុង​ត្រៀម​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​រត់ប្រណាំង​អន្តរជាតិ​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ​ដំណើរការ​ដោយ​រលូន និង​ផ្តល់​ភាពកក់ក្តៅ​ដល់​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​។​

​លោក សែម ផល្លា នាយក​ចាត់ការ​ទូទៅ​ទិវា​រត់​ប្រណាំង​អន្តរជាតិ​នៅ​កម្ពុជា​បាន​បញ្ជាក់​ដែរ​ថា សម្រាប់​វិញ្ញាសា​ដាក់​ឲ្យ​ប្រកួត​ក្នុង​ទិវា​រត់​ប្រណាំង​នា​ដើមខែ​មេសា ឆ្នាំ​២០២៣ នេះ​មាន​ ៤​វិញ្ញាសា​គឺ​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ ៥​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។ រយៈពេល​នៅសល់​មិន​ដល់​មួយ​សប្តាហ៍​ទៀត លោក​ក៏បាន​អំពាវនាវ​ដល់​យុវជន មហាជន ដែល​មាន​បំណង​ចូលរួម​រត់​ប្រណាំង​សូម​ចុះឈ្មោះ​ឲ្យ​បាន​ច្រើន​កុះករ និង​ទាន់​ពេល​វេលា ​ដោយសារ​ការ​ទទួល​ចុះ​ឈ្មោះ​នឹង​ត្រូវ​បិទ​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​ ​ដោយសារ​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មាន​ភាព​ស្រស់ស្អាត ទាក់​ទាញ់​ខ្លាំង ហើយ​វិញ្ញាសា​រត់ ​២១​គីឡូម៉ែត្រ​ត្រូវ​រត់​លើ​ដង​ផ្លូវ​ជាប់មាត់​ឆ្នេរសមុទ្រ​ដល់​ទៅ​ ៨​គីឡូម៉ែត្រ ដែល​ធ្វើ​ឲ្យ​អ្នក​រត់​ប្រណាំង​ទាំងឡាយ​កាន់តែ​ស្រស់ស្រាយ សប្បាយរីករាយ​ទ្វេ​ឡើង​។ ក្នុងចំណោម​អ្នក​ចុះឈ្មោះ​ប្រមាណ ​១០០០​នាក់​គឺ​មាន​អ្នក​រត់​អន្តរជាតិ​ជាង ​១០០​នាក់​មកពី ​២៤​ប្រទេស ក្នុង​នោះ​ ៣​ប្រទេស​ដែល​ចូលរួម​ច្រើន​ជាង​គេ​គឺមាន​ចិន ថៃ និង​ម៉ាឡេស៊ី​៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm