វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​ដំណើរការ​ប្រកួត​ផ្លូវការ​ដោយមាន​អត្ត​ព​លិ​ក​ចូលរួម​ជាង ​១០០​នាក់

2023/03/27 05:31:48 pm        87

វ៉ូវីណាម៖ កីឡាករ កីឡាការិនី​មកពី​ប្រទេស​ទាំង​៧ ​នៅ​តំបន់​អាស៊ីអាគ្នេយ៍បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៦ ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​ការប្រកួត​ផ្លូវការ ត្រូវ​ដំណើរការ​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៣​នេះ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​បើក​ការប្រកួត​ផ្លូវការ ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​មកម្ពុជាបានលើកឡើង​ពី​គោលបំណង​ ដែល​កម្ពុជាយក​ការប្រកួត​មក​រៀបចំ​ផ្ទាល់ ដោយសារ​ជាការ​តេស្ត​នូវ​ការត្រៀម​គ្រប់ផ្នែក​ទាំងអស់​របស់​សហព័ន្ធ​សាមីក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣ នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ ​ទាក់ទង​នឹង​បច្ចេកទេស​នៃ​ការប្រកួត ឯកឧត្តមប្រធាន​បាន​បង្ហាញថា ក្រុម​ជម្រើសជាតិវៀ​ណា​ម និង​សហភាព​មី​យ៉ាន់​ម៉ា​ជា​ឧបសគ្គ​ធំ​សម្រាប់​ការ​ប្រជែង​របស់​កម្ពុជាក្នុងការ​ដណ្តើម​មេដាយ ប៉ុន្តែ​ទោះ​យ៉ាងនេះ លើកដាក់​ជំនឿ​ជឿជាក់​លើ​អត្ត​ព​លិ​ក​របស់ខ្លួន​ថា​នឹងធ្វើ​បានល្អ​ជាក់​ជាមិនខាន​។​

​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​នេះ​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ ដោយ​កម្ពុ​ជាមាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត ២៧​នាក់, ថៃ​ ១២​នាក់, សហភាព​មី​យ៉ាន់​ម៉ា ២០​នាក់, ឥណ្ឌូនេស៊ី ២០​នាក់, ហ្វីលីពីន ​៨​នាក់, ឡាវ ​១៣​នាក់ និង​ប្រទេស​វៀតណាម ៣៧​នាក់ សរុប​ទាំង​ប្រតិភូដែល​ចូលរួម​ការប្រកួត​នេះ​មាន​ជាង​ ២០០​នាក់​។​ ​ក្នុង​ស៊ី​ហ្គេម ២០២៣ កីឡា​វ៉ូ​វូ​ណា​ម​ដំណើរ​ការប្រកួត​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៩ ខែឧសភា ដោយមាន ៣០វិញ្ញាសានៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរ​ជ្រោយចង្វា (CCIC)៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        109
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm