ឯកឧត្តម វ៉ា​ត់ ចំរើន​៖ អ្នកស្ម័គ្រចិត្ត​ត្រូវ​ចាត់ទុក​ខ្លួនឯង​មាន​មោទកភាព​ជាតិ​ទាំងអស់គ្នា​

2023/03/27 05:58:16 pm        354

ស៊ីហ្គេម៖ ក្នុងឱកាស​ធ្វើ​បទ​បង្ហាញ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​អ្នកស្ម័គ្រចិត្ត​ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ កាលពីថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៣ នៅ​សាល​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (CAMSOC-CAMAPGOG) មានប្រសាសន៍ថា​ ក្នុង​វិស័យ​កីឡា អ្នកស្ម័គ្រចិត្ត​គឺជា​សរសៃ​ឈាម​ដ៏​មាន​សារៈសំខាន់ ដើម្បី​ផ្តល់​ថាមពល​ដល់​ដំណើរការ​ហ្គេម​ទាំងមូល​ឲ្យ​រលូន និង​ជោគជ័យ​។

ប្រសិនបើ​អ្នកស្ម័គ្រចិត្ត​មិនបាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​ប្រតិភូ​កីឡា​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​ទេ នោះ​ដំណើរ​ការ​ហ្គេម​នឹង​រអាក់រអួល​មិនល្អ​ប្រសើរ​ឡើយ​។ ដូច្នេះ​ហើយ​យើង​សុំ​ស្នើ​ដល់​អ្នក​ស្ម័គ្រ​ចិត្រ​ទាំង​អស់​គ្នា ​ប្រឹងប្រែង​បម្រើ​ប្រតិភូ​កីឡា​ឲ្យ​បានល្អដើម្បី​ជោគជ័យ​ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​ដំបូង​ របស់​កម្ពុជា​យើង​ទាំង​អស់​គ្នា​។ ​ឯកឧត្តម​បន្តថា អ្នកស្ម័គ្រចិត្ត​ត្រូវ​ចាត់​ទុក​ខ្លួនឯង​មាន​មោទកភាព​ជាតិ​ទាំង​អស់​គ្នា ពីព្រោះ​អ្នក​ស្ម័គ្រ​ចិត្ត​បាន​ចូលរួម​បំពេញការងារ​បម្រើ​ជាតិ ដោយហេតុថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ជា​ប្រវត្តិសាស្ត្រ​កម្ពុជា​ឆ្នាំ​២០២៣​ មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ១៦​លាន​នាក់​។ ជាពិសេស​គឺ​អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះអង្គ​បាន​ប្រោស​ព្រះរាជទានព្រះ​អគ្គិ​ជ័យ​កីឡា ដើម្បី​ប្រារព្ធ​ពិធី​ដង្ហែ​ភ្លើង​គប់​កីឡា​ទៅកាន់​ប្រទេស​អាស៊ាន ហើយក៏​មានការ​ចូលរួម​ពី​ស្ថាប័ន​កំពូល​ៗ​របស់​កម្ពុជា​ទាំង​អស់​គ្នា ដែល​នេះ​អ្នកស្ម័គ្រចិត្ត​បាន​ចូលរួម​ធ្វើ​កិច្ចការ​ជាតិ​ជាមួយ​នឹង​មោទកភាព​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​ឯកឧត្តម​អគ្គលេខាធិការ​ក៏បាន​លើកទឹកចិត្ត​ដល់​អ្នកស្ម័គ្រចិត្ត​ទាំងអស់គ្នា យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ក្នុង​ការជួយជ្រោមជ្រែង​ដល់​សកម្មភាព​ការងារ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ប្រសើរ​។ ជាពិសេស​គឺ​គួរ​យកចិត្តទុកដាក់​លើ​កីឡាករ កីឡាការិនី​មាន​ពិការភាពដែល​មក​ចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ដែល​នឹង​ដំណើរការពីថ្ងៃ​ទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣ តាមរយៈ​ការជួយ​សម្របសម្រួល​ដ​ល់​អត្ត​ព​លិ​ក​ពិការ ដែលមាន​ការលំបាក​ជាង​អត្ត​ព​លិ​ក​មិន​ពិការ​។​ ​សូម​ជម្រាប​ជូន​ថា ​ដើម្បី​បម្រើ​ដល់​ព្រឹត្តិការណ៍​កីឡា​ទាំងពីរ​នេះ កម្ពុជា​ត្រូវការ​អ្នកស្ម័គ្រចិត្ត​ប្រមាណ ៧០០០​នាក់​។ អ្នកស្ម័គ្រចិត្ត​ជា​មនុស្ស​ដ៏​មាន​សារៈសំខាន់ប្រៀប​ដូច​សរសៃឈាម​ក្នុង​ខ្លួន​មនុស្ស ដែល​នឹង​ទទួល​បដិសណ្ឋារកិច្ច​ដល់​ប្រតិភូ​កីឡា​អន្តរជាតិ​មកពី​បណ្តា​ប្រទេស​នានា មុនគេនៅ​អាកាសយានដ្ឋាន​អន្តរជាតិ ដោយ​រឿង​ទី​១​ សំខាន់​បំផុត​មុនគេ​គឺ​អ្នកស្ម័គ្រចិត្ត​ត្រូវ​ផ្តល់​ស្នាមញញឹម រួសរាយ​រាក់​ដល់​ប្រតិភូ​កីឡា ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ក្នុងនាម​យើង​ជា​ម្ចាស់ផ្ទះ​ទាំងអស់គ្នា​។ ស៊ី​ហ្គេម ២០២៣ ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី​២៩ ខែ​មេសាដល់​ថ្ងៃ​ទី​១៧ ខែឧសភា ខណៈ​អាស៊ាន​ប៉ា​រ៉ា​ហ្គេមដំណើរការ​ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        67
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        95
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm