បាតុកម្ម​បណ្ដាល​ឲ្យ​បណ្ដាញ​ដឹកជញ្ជូន​សាធារណៈ​របស់​អាល្លឺម៉ង់​ត្រូវ​បញ្ឈប់​

2023/03/27 06:31:19 pm        338

​អាល្លឺម៉ង់៖ បណ្ដាញ​ដឹកជញ្ជូន​របស់​ប្រទេស​អាល្លឺម៉ង់កំពុង​ស្ថិត​ក្នុង​ភាព​ជាប់​គាំង​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​សហជីព​ធំ​បំផុត​ចំនួន​ពីរ​របស់​ប្រទេស​នេះ​ធ្វើ​កូដកម្ម​។ បុគ្គលិក​នៅ​អាកាសយានដ្ឋាន កំពង់ផែ ផ្លូវ​រថភ្លើង រថយន្តក្រុង និង​រថភ្លើង​ក្រោម​ដី​បាន​ចេញពី​កន្លែងធ្វើការ​ភ្លាមៗ​ ក្រោយ​ពាក់​កណ្តាល​អធ្រាត្រ​ដើម្បី​ឈប់សម្រាក ២៤ម៉ោង​។

សហជីព​កំពុង​ទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់ដើម្បី​ជួយ​ដល់​សមាជិក​របស់​ពួកគេ​ ទប់ទល់​ការ​កើន​ឡើង​ការ​ចំណាយ​សម្រាប់​ជីវភាព​រស់នៅ​នៅ​ទូទាំង​ប្រទេស​។ មាន​កូដកម្ម​ដើរ​ចេញពី​ការងារ​ជា​ក្រុម​តូច​ៗ​ជាច្រើន​ក្នុង​វិស័យ​សេវា​សាធារណៈ​ផ្សេងទៀត ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​នេះនឹង​ជា​កូដកម្ម​ធំ​បំផុត ​ក្នុង​រយៈ​ពេល​ច្រើន​ទសវត្សរ៍​កន្លងទៅ​នៅ​ក្នុង​ប្រទេស​នេះ​។ សហជីព​ទាំងពីរ​ដែល​ចូលរួម​ក្នុង​កូដកម្ម ស្ថិត​ក្នុង​ចំណោម​សហជីព​ធំ​បំផុត​ក្នុង​ប្រទេស​អាល្លឺម៉ង់​។ សហជីព Verdi តំណាង​ឱ្យ​បុគ្គលិក​ប្រហែល ២.៥​លាន​នាក់​នៅ​ទូទាំង​វិស័យ​សាធារណៈ រួមមាន​វិស័យ​ដឹកជញ្ជូន​សាធារណៈ និង​នៅ​អាកាស​យានដ្ឋាន​។ សហជីព EVG តំណាង​ឱ្យ​បុគ្គលិក​ប្រហែល ២៣០,០០០ នៅ​ក្រុមហ៊ុន​អយស្ម័យយាន Deutsche Bahn ជា​ប្រតិបត្តិ​ករ​ផ្លូវ​រថភ្លើង​ជាតិ​របស់​ប្រទេស​អាល្លឺម៉ង់ និង​ក្រុមហ៊ុន​រថយន្តក្រុង​ផ្សេង​ទៀត​។ ពួកគេ​សង្ឃឹមថា វា​នឹង​បង្កើន​សម្ពាធ​លើ​និយោជក មុន​ពេល​ការចរចា​ប្រាក់​ឈ្នួល​ជុំ​មួយ​ផ្សេង​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​។

លោក Frank Werneke ប្រធាន​សហជីព Verdi បាន​ចាត់​ទុក​ការដំឡើង​ប្រាក់​ឈ្នួល​ថា ​ជា​បញ្ហា​នៃ​ការ​រស់​រាន​មាន​ជីវិត​សម្រាប់​បុគ្គលិក​ជាច្រើន​ពាន់​នាក់​។ នៅ​អាកាស​យានដ្ឋាន​ទីក្រុង Munich កាលពី​ថ្ងៃអាទិត្យ ជើង​ហោះហើរ​ជាច្រើន​ត្រូវ​បាន​រំខាន​ដោយ​ការ​ធ្វើ​កូដកម្ម​ដើរចេញ​ពី​ការងារ​។ សមាគម​អាកាសយានដ្ឋាន​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា អ្នកដំណើរ​តាម​ផ្លូវ​អាកាស​ប្រមាណ ៣៨០,០០០​នាក់​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​ការ​ធ្វើ​កូដកម្ម ប៉ុន្តែ​បាន​និយាយ​ថា វា​លើស​ពី​វិធាន​ការដែល​ចង់បាន និង​អាច​ទទួល​យក​បាន​។ តំណាង​និយោជក​មួយ​ចំនួន​បាន​ព្រមាន​ថា ​សហជីព​កំពុង​ធ្វើ​ការ​ទាមទារ​មិន​សម​ហេតុផល​ ដែល​បង្ក​ហា​នី​ភ័យ​បំផ្លាញ​ដល់​សាធារណជន​។ ទោះជា​យ៉ាងណា សហជីព​មួយ​ចំនួន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ទទួល​បានការ​ដំឡើង​ប្រាក់​ឈ្នួល រួម​ទាំង​បុគ្គលិក​ប្រៃសណីយ៍​ដែល​ទទួល​បាន​ការដំឡើង​ប្រាក់​ឈ្នួល ១១.៥% កាល​ពីដើម​ខែ​មីនា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm