ឯកឧត្តម ហោ ណាំហុង៖ បារំាងជាប្រទេសទី១នៅអឺរ៉ុប បានទិញអង្ករពីកម្ពុជាច្រើន

2023/03/27 08:35:25 pm        348

ភ្នំពេញ៖ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ​បានថ្លែងអំណរគុណ​ប្រទេស​បារំាង ដែលជាប្រទេសទី១ នៅអឺរ៉ុបដែលបានទិញអង្ករពីកម្ពុជាច្រើន ហើយពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរបានដំណើរការ យ៉ាងសកម្មជិត ៦០០ លានដុល្លារក្នុងឆ្នាំ ២០២២។

ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ​បានមានប្រសាសន៍បែបនេះ ក្នុងឱកាសទទួលជួបឯកឧត្តម ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន ​ (Mr. PELLET Jacques Paul Gaston) ឯកអគ្គរដ្ឋទូតបារាំងថ្មី ចូលជួបសម្ដែងការគួរសម ​នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងឱកាសជំនួបនេះ​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ បានលើកឡើងថា ឆ្នាំ២០២៣នេះ ជាខួប​អនុស្សាវរីយ៍លើកទី៧០ នៃឯករាជ្យកម្ពុជានៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ ​ដែលសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានទទួលពីបារាំងដោយព្រះអង្គបានធ្វើយុទ្ធនាការការទូត​ដោយសន្ដិវិធីដែល​អត់​មានការបង្ហូរឈាមដូចនៅប្រទេសជិតខាងកម្ពុជាទេ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ​បានវាយតម្លៃខ្ពស់អំពីការរួម ចំណែករបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារំាង ទៅ​លើវិស័យអាទិភាពចម្បងសំខាន់ៗដូចជា ទី១​ ការអភិវឌ្ឍវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ។ ២ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្ត ទី៣ ការគំាទ្រគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យប្រទេសបារាំងទិញកសិផលកម្ពុជា ឱ្យបានច្រើនថែមទៀត ព្រមទាំងវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម។

តារមយៈជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ជូនអ្នក​អង្កេតការ​បារាំងមកពិនិត្យមើលការបោះឆ្នោតនៅកម្ពុជាសម្រាប់នៅខែកក្កដា ខាងមុខនេះ ។ឯកឧត្តមឯកអគ្គរដ្ឋទូត ​បានឆ្លើយថា នឹងមានក្រុមអ្នកអង្កេតការអឺរ៉ុប​ដែលអាច​មកមុន៣ខែ ដើម្បីសង្កេតមើល។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសួរជំហរកម្ពុជា​អំពីសង្រ្គាមរុស្ស៊ី ​និងអ៊ុយក្រែន ឯកឧត្តម​ឧបនាយករដ្ឋ​មន្រ្តី បានឆ្លើយថា​ កម្ពុជាមានគោលការណ៍គ្រឹះ ​គឺប្រឆាំងការ​អន្ដរគមន៍​កិច្ចការផ្ទៃក្នុង​ ឯករាជ្យ និង​អធិបតេយ្យភាព​នៃប្រទេសដទៃ ​ដូច្នេះ​បាន​ជា​កម្ពុជា​មិន​អាច​គាំទ្រ​រុស្ស៊ីបាន តែបានបញ្ជូន​ក្រុមដោះមីន​ទៅជួយអ៊ុយក្រែន៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        61
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        136
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm