ភ្នំពេញ៖ យុវជននិងសិស្សានុសិស្ស ដែលបានមកពីគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាច្រើននាក់ បានមកចូលរួមទស្សនាព្រឹត្តិការណ៍ពិព័រណ៍វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-អន្តរជាតិលើកទី១ ឆ្នាំ២០២៣ នៅទីតាំងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រៀបចំឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ។
ក្រុមយុវជន និងសិស្ស និស្សិត បានការចាប់អារម្មណ៍ខ្លាំងចំពោះព្រឹត្តិការណ៍ ពិព័រណ៍វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-អន្តរជាតិលើកដំបូងនៅកម្ពុជា ខណៈព្រឹត្តិការណ៍នេះ បានបង្ហាញនូវបច្ចេកវិទ្យាបង្កើតថ្មីៗជាច្រើន ដែលជាការប្រើប្រាស់វិទ្យាសាស្រ្ត បច្ចេកវិទ្យាក្នុងការបង្កើតវាឡើង។
ព្រឹត្ដិការណ៍ពិព័រណ៍នេះ ក៏មានមានក្រុមហ៊ុនបច្ចេកវិទ្យាទំនើបៗបានចូលរួមធ្វើពិព័រណ៍រចំនួន ១៤៩ ក្រុមហ៊ុនផងដែរ ខណៈពិព័រណ៍នេះ បានរៀបចំស្ដង់ពិព័រណ៍ជាផ្នែកផ្សេងៗគ្នា ដូចជាបច្ចេកវិទ្យាឌីជីថល ធនាគារ ផ្នែកបច្ចេកវិទ្យាលើសុខាភិបាល ផ្នែកពាក់ព័ន្ធនឹងថាមពល ផ្នែកឧស្សាហកម្មទឹក មេកានិក និងអេឡិកត្រូនិក ផ្នែកកសិឧស្សហកម្ម ផ្នែកពាក់ព័ន្ធ នឹងបម្រែបម្រួលធម្មជាតិ បណ្ដាសាកលវិទ្យាល័យ ស្ថានទូត និងផ្នែកធុរកិច្ចជាដើម៕អត្ថបទ៖ គឹមហុក