បាល់ទាត់៖ អ្នកចាត់ការសញ្ជាតិអ៊ីតាលី Antonio Conte បានចាកចេញពីក្លិបបាល់ទាត់ Tottenham Hotpur ហើយដោយព្រមព្រៀងគ្នារៀងខ្លួនបន្ទាប់ពីដឹកនាំបាន ១៦ខែ។
មុនឈានដល់ការចែកផ្លូវគ្នានេះ អតីតអ្នកចាត់ការ Chelsea រូបនេះធ្លាប់បាននិយាយថា កីឡាកររបស់ Spurs មានចរិតអាត្មានិយម និងរិះគន់ទំលាប់របស់ក្លិបផងដែរអំឡុងសន្និសីទសារព័ត៌មាន ក្រោយការប្រកួតដែល Spurs ស្មើ Southampton។ Spurs បច្ចុប្បន្នកំពុងឈរលេខ ៤ នៅ Premier League តែធ្លាក់ពីការប្រកួតដណ្តើមពាននានាអស់ហើយ។
ជំនួយការ Antonio Conte លោក Cristian Stellini នឹងឡើងមកដឹកនាំ Spurs បណ្តោះអាសន្នដល់ចប់រដូវកាល និងមានអតីតខ្សែបម្រើរបស់ក្លិបលោក Ryan Mason ជាជំនួយការ។ រំលឹកថា Antonio Conte បានមកកាន់តំណែងដឹកនាំ Spurs បន្តពីលោក Espirito Santo និងបានជួយឱ្យ Spurs ដណ្តើមបានតំណែងលេខ ៤ ពី Arsenal រដូវកាលមុន៕
អត្ថបទ៖នាង សុភាវុធ