មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី បង្ហាញទស្សនៈរួមដូចគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ

2023/03/27 10:06:48 pm        353

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅដោយ បង្ហាញនូវ​ទស្សនៈរួមដូចគ្នា ទៅលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម។

នេះជាប្រសាសន៍បញ្ជាក់ឱ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​លើក​ឡើង​ប្រាប់ដល់អ្នកសារព័ត៌មានជាតិអន្តរជាតិ នៅក្នុងសន្និសីទរួមគ្នារវាងសម្តេច និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បន្ទាប់ពីជំនួបទ្វេភាគី និងពិធីចុះហត្ថលេខា​លើអនុស្សារណៈលើវិស័យការងារត្រូវបានបញ្ចប់នៅវិមានសន្តិភាព ខណៈឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

នៅក្នុងសន្និសីទ នាវិមានសន្តិភាពនាព្រឹកថ្ងៃទី ២៧ ខែមីនានេះសម្តេច បានបញ្ជាក់ថា ក្នុងទំនាក់​ទំនង​ទ្វេភាគីសម្តេច និង​ឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានផ្លាស់ប្តូរ​ទស្សនៈជុំវិញបញ្ហាតំបន់​ និងអន្តរជាតិផងដែរ។

ជាមួយនឹងសេចក្តីរីករាយ និងកោតសរសើរសម្តេចតេជោ ចំពោះការទទួលបដិសណ្ឋាកិច្ច​ដ៏​កក់ក្តៅ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ​ក៏បានបញ្ជាក់ថា ​សម្ដេចតេជោ ហ៊ុន សែន មានបទពិសោធន៍ទូលំទូលាយ និងដោះស្រាយបញ្ហា​ស្មុគស្មាញ​ដូចជា​បញ្ហា​មីយ៉ាន់ម៉ា ជាពិសេសការរក្សាបាន​សន្តិភាព​នៅកម្ពុជា ​ហើយប្រសិនបើប្រៀបធៀប​ទៅនឹងស្ថានភាព​នៅ​មីយ៉ាន់ម៉ា បច្ចុប្បន្ននេះ ​នេះជាឧទាហរណ៍ ១ដ៏ល្អអស្ចារ្យ ​ដែលកម្ពុជា​ជាប្រទេសមួយដែល​ធ្លាប់​ញាំញី​ដោយ​សង្គ្រាមស៊ីវិល ​ហើយទីបំផុត​ទទួលបានសន្តិភាព​យ៉ាង​ពេញលេញ ហើយឯកឧត្តម​ក៏​ទន្ទឹងរង់ចាំការចូលរួម​ចំណែករបស់​សម្ដេច​ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​ នាពេលខាងមុខ ដើម្បី​ពិភាក្សាផ្ដល់នូវទស្សនៈមួយចំនួននៅក្នុងក្របខណ្ឌគ្រប់ជ្រុងជ្រោយ ដើម្បីបង្ហាញការដោះ​ស្រាយបញ្ហា​មីយ៉ាន់ម៉ា អំពីរដ្ឋបាលយោធា ​របស់មីយ៉ាន់ម៉ា​ ឲ្យយល់អំពីថា​ បញ្ហានេះ​មិនត្រូវបន្តដោយ​មិនមានដំណោះស្រាយនោះទេ ​ហើយបញ្ហាសមុទ្រចិនខាងត្បូង ​បញ្ហារុស្ស៊ី អ៊ុយក្រែន បញ្ហាឧបទ្វីបកូរ៉េ ​បញ្ហាតៃវ៉ាន់និងចិនជាដើម គឺសម្តេច និងឯកឧត្តម ពិតជាមានទស្សនៈដូចគ្នា៕


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        219
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm