កម្ពុជា-ម៉ាឡេស៊ី ឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់​ជាពិសេស​គណៈកម្មការចម្រុះ

2023/03/27 10:23:50 pm        387

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម ​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ​បានឯកភាពគ្នា បានឯកភាពពង្រឹងយន្តការសហប្រតិបត្តិការ​ទ្វេភាគី​ដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះ កម្ពុជា-ម៉ាឡេស៊ី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​មានប្រសាសន៍បញ្ជាក់បែបនេះ ប្រាប់អ្នក​សារ​ព័ត៌មាន​ជាតិ-អន្តរជាតិ ក្នុងសន្និសីទរួមគ្នារវាងសម្តេចតេជោ និងឯឧត្តមនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បន្ទាប់ពី​ជំនួបទ្វេភាគី និងពិធីចុះហត្ថលេខាត្រូវបានបញ្ចប់នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ​ ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ចផ្លូវការរយៈពេល ​១ថ្ងៃរបស់ ឯឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅកម្ពុជា។

សម្ដេចតេជោ បានថ្លែងថា​ ក្នុងជំនួបទ្វេភាគីរវាងសម្ដេច ​និង​ឯកឧត្តមនាយករដ្ឋមន្ត្រី​នៃប្រទេស​ម៉ាឡេស៊ី ​គឺបានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន​ និង​បាន​វាយ​តម្លៃខ្ពស់ ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាងប្រទេសទាំងពីរ​ និង​បាន​ប្ដេជ្ញា​បន្តលើកកម្ពស់ថែមទៀតនៅកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ​ រួមមាន​វិស័យ​ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍​ ថាមពល ការតភ្ជាប់​ និង​ទំនាក់ទំនង​ រវាងប្រជាជន ​និងប្រជាជន។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ ​បានលើកទឹកចិត្តឱ្យភាគីទាំងពីរ​ផ្លាស់ប្ដូរ​ទស្សនកិច្ចជាន់​ខ្ពស់​ឱ្យ​កាន់តែ​ញឹកញាប់​ និងគ្រប់កម្រិត​ ដើម្បីពង្រឹងមិត្តភាពឱ្យកាន់តែ​ជិតស្និត​ បង្កើន​ទំនុកចិត្ត​ឱ្យកាន់​តែខ្ពស់ ​និងពង្រីក​វិសាលភាព​នៃកិច្ច​សហប្រតិបត្តិការទ្វេភាគី​ឱ្យ​កាន់​តែ​ទូលំទូលាយ​ថែមទៀត។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ​មកកាន់កម្ពុជា​ នាពេលខាងមុខនេះ នឹងនាំ​មកនូវសន្ទុះថ្មីដល់ទំនាក់ទំនង​ទ្វេភាគីដ៏រឹងមាំ​លើគ្រប់វិស័យរវាង​ប្រទេសទាំងពីរ​ ហើយ នឹង​រួមចំណែក​ដល់ការថែរក្សាសន្តិភាព ​និងស្ថិរភាពនៅក្នុងតំបន់ ​ក៏ដូចជា ​រួមចំណែកដល់​ការបន្ត​ការអភិវឌ្ឍ ​និងវិបុលភាព ​របស់សហគមន៍អាស៊ាន ​និងអន្តរជាតិផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា




អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        36
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        48
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm