សវនាការ​លើ​សំណុំរឿង​ឯកជន​ភាព​របស់​ព្រះអង្គម្ចាស់ Harry និង Elton John ប្រឆាំងនឹង​សារព័ត៌មាន​របស់​អង់គ្លេស​ចាប់ផ្ដើម​នៅថ្ងៃនេះ

2023/03/27 10:27:48 pm        455

​អង់គ្លេស៖ សវនាការ​លើកដំបូង​នៅ​ក្នុង​បណ្ដឹង​ដែល​នាំមក​ដោយ​ព្រះអង្គម្ចាស់ Harry, តារា​ចម្រៀង​លោក Elton John និង​ឥស្សរជន​ខ្ពស់​ផ្សេងទៀត​ប្រឆាំង​នឹង​សារព័ត៌មាន Daily Mail ជុំវិញ​ការ​ចោទ​ប្រកាន់​ថា ​បាន​លួច​ស្ដាប់​ទូរស័ព្ទ និង​ការរំលោភ​ឯកជន​ភាព​ផ្សេងទៀត​នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​នេះ​។

​ម្ចាស់​បណ្ដឹង​ទាំង​ ៧​រូប​ដែល​រួមមាន​តារា​សម្តែង​នាង Elizabeth Hurley និង​នាង​ Sadie Frost និង​ស្វាមី​របស់​តារា​ចម្រៀង ​Elton John និង​ផលិតករ​ភាពយន្ត David Furnish បាន​ចាប់ផ្ដើម​ដាក់ពាក្យ​បណ្ដឹង​ទាំង​នេះ​កាលពី​ឆ្នាំមុន ប៉ុន្តែ​ការ​រឹតត្បិត​ផ្លូវច្បាប់​ដែល​ស្នើ​ដោយ​ក្រុម​កាសែត​ មានន័យថា​ព័ត៌មាន​លម្អិត​ជាក់លាក់​នៃ​ការចោទប្រកាន់​របស់​ពួកគេ មិនទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ឡើយ​ទេ​។ ​យោង​តាម​សេចក្ដីថ្លែងការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែតុលា​ ដោយ​មេធាវី​របស់​នាង ​Frost និង​ព្រះអង្គម្ចាស់ ​Harry ​ដែល​ជា​បុត្រា​ពៅ​របស់​ព្រះមហាក្សត្រ​ Charles ​ទី​៣ រឿង​ក្តី​ប្រឆាំង​នឹង​កាសែត Associated Newspapers រួមមាន​ការ​ហៅ​ទូរស័ព្ទ​របស់​មនុស្ស​ដែល​បាន​បំពាក់​ឧបករណ៍​ថត​សំឡេង រឿង​ក្តី​រថយន្ត និង​ផ្ទះសម្បែង និង​ការ​បង់​ប្រាក់​ឲ្យ​នគរបាល​សម្រាប់​យក​ព័ត៌មាន​រសើប​។

​កាសែត ​Associated Newspapers ជា​សារព័ត៌មាន​របស់ Daily Mail ដែល​ជា​កាសែត​សម្រាប់​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ថ្ងៃអាទិត្យ និង Online បាន​និយាយ​ថា ខ្លួន​បដិសេធ​ទាំងស្រុង និង​មិន​ច្បាស់លាស់​ចំពោះ​ការចោទប្រកាន់​នេះ​។​ ខ្លួន​កំពុង​ស្វះស្វែង​ចូលរួម​សវនាការ​រយៈពេល​ ៤​ថ្ងៃ​ក្នុង​សប្តាហ៍​នេះនៅ​ឯ​តុលាការ​កំពូល​នៃ​ទីក្រុង​ឡុង​ដ៍ ដើម្បី​ច្រានចោល​សំណុំរឿង​ទាំងនេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        77
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        110
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm