ជប៉ុនដាក់ប្រើប្រាស់ផ្លូវការប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិច សម្រាប់ភ្ញៀវទេសចរកម្ពុជា

2023/03/27 11:10:22 pm        425

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ​បានសម្រេចដាក់ប្រើប្រាស់ផ្លូវការ ប្រព័ន្ធ​ទិដ្ឋាការ​អេឡិចត្រូនិច Japan E-VISA System ​ដើម្បីបង្កើនភាពងាយស្រួលការធ្វើទិដ្ឋាការស្នាក់​នៅ និង​ធ្វើដំណើរ​កម្សាន្ត​ដល់ភ្ញៀវទេសចរកម្ពុជា​ ទៅប្រទេសជប៉ុន​ ក៏ដូចជាការជំរុញទេសចរជប៉ុន​មក​ទស្សនាកម្ពុជាវិញផងដែរ។

ប្រធាន​សមាគមអ្នក​ដំណើរទេសចរណ៍អាស៊ីប៉ាស៊ីភិចប្រចាំនៅកម្ពុជា ​លោក ធួន ស៊ីណាន ថ្លែង​ប្រាប់ BTV នៅថ្ងៃទី២៧ ខែមីនានេះថា ប្រទេសកម្ពុជា​បាន​បើក​ធ្វើ​ទិដ្ឋាការ​តាមប្រព័ន្ធអនឡាញ E-VISA ​ នេះដល់បណ្តាប្រទេសជាច្រើន​នៅលើពិភពលោកដែលចង់មកទស្សនាកម្ពុជា។ ​ដោយឡែក បច្ចុប្បន្ន​មិនទាន់​មានប្រទេសច្រើនទេដែលបានផ្តល់​ E-VISA ដល់ទេសចរកម្ពុជា។

លោកថ្លែងថា ​នៅក្រោយបរិបទកូវីដ-១៩ ​បណ្តាប្រទេសជាច្រើន ​បានផ្តើមអនុវត្តគោលនយោបាយ E-VISA ​ដើម្បីទាក់ទាញភ្ញៀវ​ទេសចរអន្តរជាតិឡើងវិញ ​ហើយការដាក់ដំណើការ E-VISA របស់រដ្ឋាភិបាល​ជប៉ុន​ដល់ទេសចរកម្ពុជា​នឹងជំរុញកំណើន​ទេសចរណ៍​រវាងប្រទេសទាំងពីរផងដែរ។

លោកស្រី ឆាយ សៀវលីន ​ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា ​CATA ថ្លែងដែរថា នេះជាលើក​ដំបូង​ដែលរដ្ឋាភិបាលជប៉ុន ​បានដាក់ដំណើការ E-VISA ​ដល់ទេសចរកម្ពុជា​ គឺ​បានផ្ដល់ភាពងាយ​ស្រួល​ថែមទៀតដល់ទេសចរកម្ពុជា ​ក្នុងការស្នើសុំ​ទិដ្ឋាការ​ទៅទស្សនា​នៅប្រទេសជប៉ុន។

ឯកឧត្តម​ តុប សុភ័ក រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ថ្លែងថា ចាប់ពី​ថ្ងៃនេះ​តទៅ​ទេសចរកម្ពុជា​អាចសុំទិដ្ឋាការ​ទៅប្រទេសជប៉ុន ​តាមប្រព័ន្ធអនឡាញ ​មានសុពលភាព៩០ថ្ងៃ។ ដោយឡែកទេសចរជប៉ុន ​និងទេសចរប្រទេសផ្សេងទៀត​ ក៏អាចសុំទិដ្ឋាការមកកម្ពុជា​តាមប្រព័ន្ធ​អនឡាញ​នេះបានដូចគ្នាដែរ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        69
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm